មន្រ្តីចារកម្មអឺរ៉ុប៖ រុស្ស៊ីមិនអាចវាយប្រហារណាតូ នៅឆ្នាំនេះទេ ប៉ុន្តែមានគម្រោងបង្កើនកងកម្លាំងរបស់ខ្លួន

2026/02/11 07:26:06 pm        190

មន្ត្រីចារកម្មជាន់ខ្ពស់មួយរូបរបស់អឺរ៉ុប បាននិយាយថា រុស្ស៊ី មិនអាចបើកការវាយប្រហារលើសម្ព័ន្ធយោធាណាតូ នៅឆ្នាំ២០២៦ នេះ ឬក៏ឆ្នាំក្រោយបានទេ ប៉ុន្តែកំពុងមានគម្រោងបង្កើនកម្លាំងរបស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមបណ្តោយស្លាបខាងកើតរបស់សម្ព័ន្ធមិត្ត ដោយអាស្រ័យលើលទ្ធផលនៃសង្គ្រាមនៅអ៊ុយក្រែន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក Kaupo Rosin ប្រធានសេវាចារកម្មបរទេសរបស់ប្រទេសអេស្តូនី បានប្រាប់សារព័ត៌មាន AP ថា បច្ចុប្បន្ននេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានបំណងចង់បញ្ឈប់ប្រតិបត្តិការយោធាជិត ៤ ឆ្នាំនៅអ៊ុយក្រែនទេ ហើយលោក Putin គិតថាខ្លួនអាច «យកប្រៀប» លើសហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចចរចាបញ្ចប់សង្គ្រាម។

លោក Rosin បន្តថា ផែនការរបស់រុស្ស៊ី ពាក់ព័ន្ធនឹងការបង្កើតអង្គភាពយោធាថ្មី និងការបង្កើនកម្លាំងមុនសង្គ្រាម តាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយអង្គការណាតូ ឱ្យបានពីរទៅបីដង ប៉ុន្តែនោះនឹងពឹងផ្អែកយ៉ាងខ្លាំងលើលទ្ធផលនៃការពិភាក្សា ដែលពាក់ព័ន្ធនឹងទីក្រុងមូស្គូ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគីវ លើការបញ្ឈប់អរិភាពនៅអ៊ុយក្រែន។

មន្រ្តីចារកម្មរូបនេះសង្កត់ធ្ងន់ថា នោះក៏ព្រោះតែរុស្ស៊ីនឹងត្រូវរក្សា «ផ្នែកសំខាន់» នៃយោធារបស់ខ្លួននៅក្នុងទឹកដីអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ និងនៅរុស្ស៊ីផ្ទាល់ ដើម្បីទប់ស្កាត់សកម្មភាពរបស់អ៊ុយក្រែន នាពេលអនាគត។ នៅទីក្រុងមូស្គូវិញ ក្រុមមន្ត្រីរុស្ស៊ី បានទទូចជាសាធារណៈថា ពួកគេចង់បានកិច្ចព្រមព្រៀងសន្តិភាពមួយ ប៉ុន្តែបានបង្ហាញឆន្ទៈតិចតួចណាស់ក្នុងការសម្របសម្រួល ហើយនៅតែទទូចថា ការទាមទាររបស់ពួកគេត្រូវតែត្រូវបានបំពេញដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        11
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm