អាមេរិក នឹងបញ្ជូនទ័ព ២០០នាក់ ទៅនីហ្សេរីយ៉ា ដើម្បីបង្វឹកយោធាប្រទេសនេះ ទប់ទល់ក្រុមសកម្មប្រយុទ្ធ

2026/02/11 08:07:09 pm        190

មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃអង្គារ (១០ កុម្ភៈ) ថា សហរដ្ឋអាមេរិក កំពុងមានគម្រោងបញ្ជូនកងទ័ពប្រហែល ២០០នាក់ ទៅនីហ្សេរីយ៉ា ដើម្បីហ្វឹកហ្វឺនយោធារបស់ប្រទេសអាហ្វ្រិកមួយនេះ ឱ្យប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឱ្យវាយប្រហារតាមអាកាសប្រឆាំងនឹងអ្វីដែលលោកហៅថាជាគោលដៅក្រុមរដ្ឋអ៊ិស្លាម។

កាលពីសប្តាហ៍មុន យោធាអាមេរិក បាននិយាយថា ខ្លួនបញ្ជូនកងទ័ពមួយក្រុមតូចទៅកាន់នីហ្សេរីយ៉ា ប៉ុន្តែមិនបញ្ជាក់ចំនួននោះទេ ដែលនេះគឺជាការទទួលស្គាល់លើកដំបូងបំផុតនៃវត្តមានកងកម្លាំងអាមេរិកនៅទីនោះ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងគោលដៅសកម្មប្រយុទ្ធនៅថ្ងៃបុណ្យណូអែលកន្លងទៅ។

លោក Trump បាននិយាយថា អាចមានសកម្មភាពយោធាបន្ថែមទៀតនៅនីហ្សេរីយ៉ា ខណៈទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការហោះហើរឈ្លបយកការណ៍ពីលើប្រទេសនេះ ចេញពីប្រទេសហ្គាណា ចាប់តាំងពីយ៉ាងហោចណាស់ចុងខែវិច្ឆិកាមក។ មន្ត្រីរូបនេះបាននិយាយថា កងទ័ពទាំង ២០០នាក់នោះ នឹងបន្ថែមពីលើបុគ្គលិកយោធាអាមេរិកមួយចំនួនដែលមានស្រាប់នៅនីហ្សេរីយ៉ា ដើម្បីជួយដល់កងកម្លាំងក្នុងតំបន់។

នីហ្សេរីយ៉ា ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក Trump បានចោទប្រទេសអាហ្វ្រិកខាងលិចមួយនេះថា បរាជ័យក្នុងការការពារគ្រិស្តបរិស័ទពីពួកសកម្មប្រយុទ្ធអ៊ិស្លាម ដែលកំពុងប្រតិបត្តិការនៅភាគពាយព្យ។ រដ្ឋាភិបាលនីហ្សេរីយ៉ាបានបដិសេធ ដោយនិយាយថា ខ្លួនកំពុងតែកំណត់គោលដៅលើយុទ្ធជនអ៊ិស្លាមនិយម និងក្រុមប្រដាប់អាវុធដទៃទៀត ដែលវាយប្រហារ និងសម្លាប់ទាំងគ្រិស្តបរិស័ទ និងអ្នកកាន់សាសនាអ៊ិស្លាម៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm