សម្តេចតេជោ ជំរុញលើកទឹកចិត្តឱ្យកម្ពុជា ហុងគ្រីបើកស្ថានទូតឡើងវិញ

2022/03/18 11:39:50 am        590

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យ បើកស្ថានទូតនៃប្រទេសទាំងពីរកម្ពុជា-ហុងគ្រី ជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីឲ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីរដ្ឋាភិបាល និងប្រជាជនហុងគ្រី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៨មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាព​រវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត។

ក្នុងពិធីដ៏ថ្លៃថ្លានេះ សម្ដេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល​និង​ប្រជាជនហុងគ្រី​ដែលបានផ្ដល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩​ប្រភេទ​អាស្ត្រាហ្សេនីកា​ ចំនួន ៥ សែន២ម៉ឺន៣០០០ដូស ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

ហុងគ្រីគឺជាប្រទេសទី៦ ​ដែលបានផ្ដល់អំណោយ​វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាជន​និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងក្របខណ្ឌទ្វេភាគី​ដែលសម្ដេច​បាន​ទទួលដោយផ្ទាល់​អំណោយ​ដ៏ថ្លៃថ្លា​នេះ​គឺជាសក្ខីភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពីកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់​របស់ប្រជាជន​និង​រដ្ឋាភិបាល​ហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា​និងនៅ​លើសកលលោកទាំង​មូល​ហើយកម្ពុជា​សូមកោត​សរសើរ និងវាយតម្លៃខ្ពស់ ជាការពិតការឆ្លងរាលដាលបើជំងឺកូវីដ១៩នៅតែបន្តអូសបន្លាយ និងកំពុងវិវត្តន៍ជាពិសេស​តាមរយៈការ​បង្កើត​ជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្ត។

ឈរលើស្មារតីប្រុងប្រយ័ត្នប្រកប​ដោយ​សុទិដ្ឋិនិយម​មកម្ពុជា​បានតាមបានវាយតម្លៃសភាពការណ៍​និងយកចិត្តទុកដាក់ខ្ពស់​ដោយបាន​ពន្លឿន​និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងកម្ពុជា។ក្នុងក្របខ័ណ្ឌសកលលោក កម្ពុជាក៏បានចូលរួមជំរុញផងដែរនូវ​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​និង​សូមវាយ​តម្លៃខ្ពស់​ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមក ​ជាពិសេសការចែករំលែក​វ៉ាក់សាំងកូវីដ១៩ ដែលពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុង​ការទប់ស្កាត់ការឆ្លងរាលដាល​នៃជម្ងឺ​ដ៏កាច​សាហាវនេះ ។

កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព​សម្រាប់យើងទាំងអស់​គ្នាហើយ​វ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្ត្រគន្លឹះក្នុង​ការទប់ទល់នឹងឆ្លងរាលដាល​ក៏ដូចជា​ការរៀនរស់នៅជាមួយកូវីដ១៩ នឹងការបើកកិច្ចដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ។

គិតត្រឹមថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២២ កម្ពុជាគឺជាប្រទេសមួយដែលបានទទួលជោគជ័យក្នុង​យុទ្ធនាការ​ជាតិចាក់វ៉ាក់សាំង​ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំង​ប្រមាណ ៩២,២៧% នៃប្រជាជនសរុប ១៦លាននាក់។ការនេះ​បានអនុញ្ញាត​ឲ្យកម្ពុជាបើកប្រទេសឡើងវិញ និង​រក្សាកិច្ចការនៃសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នឹងបន្តមានក៏ដោយ។

កម្ពុជារំពឹងថា នឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលំ​អ​នូវជន្ទល់​សេដ្ឋកិច្ច​សំខាន់ៗ​ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ នឹងការស្វែងរកជន្ទល់ថ្មីប្រកប​ដោយ​សក្តានុពល​ពីវិស័យ​ផ្សេងៗ។

អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកាពីសំណាក់ប្រជាជន​និងរដ្ឋាភិបាលហុងគ្រីនាថ្ងៃនេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅកម្ពុជា៕ អត្ថបទ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm