អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនមកបំពេញទស្សនកិច្ចនៅកម្ពុជានឹងចុះពិនិត្យតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ

2026/02/11 09:26:28 pm        1.1 K

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានឱ្យដឹងថា អគ្គមេបញ្ជាការ នៃ​កង​ទ័ព​ហ្វីលីពីន​នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅយប់នេះ ដើម្បីបំពេញទស្សនកិច្ចបួនថ្ងៃ ដែល​ក្នុង​អំឡុង​ដំណើរ​នេះនឹងអញ្ជើញពិនិត្យស្ថានភាពតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹង​អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា អគ្គមេបញ្ជាការ នៃកង​ទ័ព​ហ្វីលីពីន​នឹងអញ្ជើញចុះទៅតំ បន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងអញ្ជើញទៅ​​ពិនិត្យ​មើល​ជន​ភៀស​សឹក​។ ​អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ ស្តីពីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ផងដែរ។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាអគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹង​ចូល​ជួប​សម្តែង​ការ​គួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​, សម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា និងជួបពិភាក្សាការងារជាមួយឯកឧត្តមផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន​មាន​ប្រសាសន៍​បន្ត​ថា ក្នុងដំណើរទស្សនកិច្ច JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងធ្វើ​ដំណើរ​ទៅ​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ នឹងអញ្ជើញទៅមើលកន្លែងមួយចំនួននៅតាមព្រំដែន ជួប​ជា​មួយជនភៀសសឹក។ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ក៏នឹងមានជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​អំពី​សភាពការណ៍រវាងកម្ពុជា និងថៃ និងការអនុវត្តបទឈប់បាញ់។ ដោយ​អគ្គ​មេប​ញ្ជា​ការ​ នៃកងទ័ពហ្វីលីពីន ធ្វើការងារសម្របសម្រួលរវាងខាងកម្ពុជា និងថៃ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ខាង​ភាគី​ថៃធានា​បាន​ការ​អនុវត្ត​បទ​ឈប់​បាញ់ទៅ​តាម​កិច្ច​ប្រជុំ​សេស​លើក​ទី៣​របស់​គណៈកម្មាធិការ​ព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm