អាជ្ញាធរមីន៖ កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និង​ប្តេជ្ញា​ចិត្ត​ចំពោះ​កាតព្វកិច្ចអនុសញ្ញាអូតាវ៉ា

2026/02/11 10:52:48 pm        434

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរ​មីន) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជាចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងស្រាយបំភ្លឺ​លើ​ករណី​រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

តាមសេចក្ដីថ្លែងការណ៍ អាជ្ញាធរមីន កម្ពុជា បានកត់ សម្គាល់ឃើញ នូវការ​ផ្សព្វ​ផ្សាយជា​សាធារណៈ​របស់បណ្តាញសង្គមថៃ ដែលអះអាងថាបានដកស្រង់ ប្រភពពីយោធា ថៃ ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

អាជ្ញាធរមីន បញ្ជាក់យ៉ាងមុតមាំថា កម្ពុជាបានអនុវត្តខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្រោម​គ្រប់​កិច្ច​ព្រមព្រៀងនិសព្វាវុធកម្ម មនុស្សធម៌អន្តរជាតិ និងបន្តប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​លុប​បំបាត់​មីនប្រឆាំង មនុស្សទាំងស្រុង។ កម្ពុជា សម្រេចបានសមិទ្ធផលធំធេង និងទទួលជា​អន្តរជាតិ ក្នុងការបោសសម្អាតផ្ទៃដីរង ផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​និងនាំមកនូវសុខសុវត្ថិភាពជូនប្រជាជន និងសហគមន៍។

ផ្អែក​លើ​ទិន្នន័យជាតិ និងបទពិសោធន៍នៃការបោសសម្អាតមីននៅក្នុងតំបន់ព្រំដែន អាជ្ញាធរមីន អាច​វាយ​តម្លៃបានថា មីនប្រឆាំងមនុស្សដែលត្រូវបានរកឃើញនៅក្នុងតំបន់ទាំងនោះ គឺជា​មិន​ដែល​បាន​បន្សល់ពីសង្គ្រាម អតីតកាល ដែលសំណល់​ជាតិ​ផ្ទុះ​ទាំង​នោះ​បាន​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​អស់​ជាច្រើនទសវត្សរ៍ ដល់ប្រជាជន រស់នៅតាមតំបន់ព្រំដែន។ នេះបើតាមការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍។

អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីន​ប្រឆាំង​មនុស្ស​ឡើយ ​និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ស្របតាមបទដ្ឋានអន្តរជាតិ។ ក្នុងន័យនេះ ការ​ផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ឬមិនមានការស៊ើបអង្កេត និងឆ្លៀតផ្ទាត់ត្រឹមត្រូវ អាច​បង្កការភាន់ច្រឡំ និងអាច បង្កើនភាពតានតឹងដែលមិនចាំបាច់។

អាជ្ញាធរ​មីន​បញ្ជាក់ថាបន្ថែមថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកបដោយតម្លាភាព ក្នុង​យន្តការទ្វេភាគី និងអន្តរជាតិ ក្នុង ការបញ្ជាក់ការពិត និងការពារ​មិន​ឱ្យ​មាន​ភាពភាន់​ច្រឡំ​ណា​មួ​យ។ សកម្មភាពមីនមនុស្សធម៌ គួរបម្រើដល់ផល ប្រយោជន៍រួម ពោលគឺការពារប្រជាជន និ​ង​លើកកម្ពស់ស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

អាជ្ញាធរ​មីន​បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការ កិច្ចពិភាក្សា និងការលុប បំបាត់​នូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាជន និង​សហគមន៍ក្នុងតំបន់ ព្រំដែន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        39
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        87
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm