សម្តេចតេជោ៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែ​លម្អ​នូវ​ជន្ទល់​សេដ្ឋកិច្ច​សំខាន់ៗ

2022/03/18 06:31:24 pm        662

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា កម្ពុជារំពឹងថា នឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នឹងការស្វែងរកជន្ទល់ថ្មីប្រកបដោយសក្តានុពលពីវិស័យផ្សេងៗ។

ការថ្លែងរបស់សម្តេចតេជោ យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៥សែន២ម៉ឺន៣ពាន់ដូសពីរដ្ឋាភិបាលនិងប្រជាជនហុងគ្រី ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១៨ មីនានេះ។

សម្តេច បានបង្ហាញមោទនភាពថា តាមរយៈការខិតខំការពារទប់ស្កាត់ជាពិសេសការចាក់ស្រោច​វ៉ាក់សាំង​ការពារកូវីដ១៩ បានអនុញ្ញាតឲ្យកម្ពុជាបើកប្រទេសឡើងវិញ និងរក្សាកិច្ចការនៃសកម្មភាព​សង្គម​សេដ្ឋកិច្ច​ពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុង​សហគមន៍​នឹង​បន្តមានក៏ដោយ។

សម្តេចតេជោគូសបញ្ជាក់ទៀតថា បើទោះបីជាវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញ ក៏​វិស័យសំខាន់ៗ​មួយចំនួនបាន​និងកំពុងស្ដានិងជំរុញដំណើរការជាប្រក្រតីឡើងវិញ​ដែលជា​លទ្ធផល​កម្ពុជារំពឹងថា នឹងធានាបាននៅកំណើនវិជ្ជមានកម្រិតប្រមាណ ៣ភាគរយនៅឆ្នាំ ២០២១ នឹងបន្តកើនឡើងលើស ៥ភាគរយនៃឆ្នាំ ២០២២។

ជាមួយគ្នានេះភាពមិនប្រាកដប្រជានៅមានបន្តក្នុងកម្រិតគួរឱ្យបារម្ភដោយសារការកើនឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត ជាក់ស្ដែងជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី​និង​អាចជះឥទ្ធិពលអវិជ្ជមានលើ​កំណើន​សេដ្ឋកិច្ចសកល​នឹងសេដ្ឋកិច្ចកម្ពុជា​ប្រសិនបើជម្លោះនេះនៅបន្តអូសបន្លាយទៅមុខទៀត។ក្នុងន័យនេះ កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហា​ប្រឈមទាំងនេះ​ដើម្បីរៀបចំគោល​នយោបាយ​និងដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេលវេលា៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm