ដោយដកស្រង់ប្រភព សារព័ត៌មានThe Wall Street Journal បានរាយការណ៍ថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងពិចារណាដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ដោយការរឹបអូសនាវាដឹកប្រេងជាមួយប្រេងអ៊ីរ៉ង់។
យោងតាមកាសែតនេះ តាមរបៀបនេះ ទីក្រុងវ៉ាស៊ីនតោនចង់ព្យាយាមបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ឲ្យធ្វើកិច្ចព្រមព្រៀងកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនទាន់សម្រេចចិត្តចាត់វិធានការនេះនៅឡើយទេ ដោយសារតែការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃប្រេង និងការសងសឹកពីអ៊ីរ៉ង់។

នៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយអំពីលទ្ធភាពរបស់សហរដ្ឋអាមេរិកក្នុងការចាត់វិធានការបែបនេះ មន្ត្រីសេតវិមានម្នាក់ បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានជម្រើសជាច្រើនដែលអាចធ្វើទៅបាន ក្នុងករណីដែលការចរចាជាមួយអ៊ីរ៉ង់ បរាជ័យ៕
