សម្តេច​តេ​ជោ សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ក្រង​ខណ្ឌ​ទូទាំង ប្រទេស​ចំនួន​៤៧​នាក់

2021/04/27 09:59:58 am        245


ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ចំនួន​៤៧​នាក់ ​ដោយ​ក្នុងនោះ​ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង ​សុខាភិបាល​ជា​ប្រធាន​។ នេះ​បើ​តាម​សេចក្តីសម្រេច​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ នា​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ​។


ការ​ស្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ការចាក់​វ៉ាក់សាំង​នេះ ខណៈ​កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ចំនួន​មួយ​លាន​ប្រាំ​សែន​ដូ​ស​ទៀត​ នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​និង​អា​ស្រា​ហ្ស៊ី​នី​ការ ក៏​មក​ជា​បន្តបន្ទាប់ ​ហើយ​និង​ក៏​កំពុង​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង របស់​អាមេរិក​ ផងដែរ​។


សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ គឺជា​មន្ត្រី​មកពី​គ្រប់​ស្ថាប័ន​ទាំងអស់​ ហើយ​ពួកគេ​មាន​តួនាទី​ចាត់ចែង​ទូទៅ​នៃ​ការរៀបចំ​ចាក់​វ៉ាក់សាំង​ គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ​ហើយក៏​អាច​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ ​និង​ស្ថានទូត​នានា​ ប្រចាំ​នៅ​កម្ពុជា ​ដើម្បី​ផ្តល់​ប្រឹក្សា​យោបល់​ផងដែរ​។


សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ​ ក្នុង​ប្រការ​២ ​បានផ្តល់​ភារកិច្ច​ឲ្យ​ក្រុមការងារ​នៃ​គណៈកម្មការ​នេះ​«​គ្រប់គ្រង​ដឹកនាំ ចាត់ចែង ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​នៅក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​, ពិនិត្យ​រៀបចំ​ផែន​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​ទូទាំង​ប្រទេស​, បណ្តុះ​បណ្តាល​ក្រុម​គ្រួ​ពេទ្យ សម្រាប់​បម្រើ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩, ​បែងចែក​វ៉ាក់សាំង​កូ​វីដ​១៩ ​ទៅតាម​ទីកន្លែង​ចាក់​វ៉ាក់សាំង​នៅក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​, ផ្គត់ផ្គង់​ថវិកា សម្ភារៈ​ បរិក្ខារ​ចាំបាច់​សម្រាប់​បម្រើ​ការងា​រ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩, ត្រួតពិនិត្យ​តាមដាន ​និង​វាយតម្លៃ​ពី​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​,​សម្របសម្រួល​កិច្ច​ការ​ចាក់​វ៉ាក់សាំង និង​ការងារ​ពាក់ព័ន្ធ​, សម្របសម្រួល​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសហប្រជាជាតិ​ អង្គការ​អន្តរជាតិ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​បណ្តា​ស្ថានទូត​នានា​ ប្រចាំ​នៅ​កម្ពុជា លើ​ការងារ ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ,​រៀបចំ​របាយការណ៍ និង​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ​និង​កិច្ចការ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​»​។


នៅក្នុង​សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ នៃ​ប្រការ​៣​បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​នេះ មាន​សិទ្ធិ​រៀបចំ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច និង​លេខាធិការដ្ឋាន សម្រាប់​គាំទ្រ​ដំណើរការ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​នេះ និង​អាច​ស្នើសុំ​បន្ថែម​នូវ​សមាជិក​-​សមាជិកា ​ទៅតាម​ការចាំបាច់ ​ហើយ​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នេះ ត្រូវ​ចូលរួម​ប្រជុំ​តាម​ការ​អញ្ជើញ របស់​ប្រធាន និង​អនុវត្ត​ភារកិច្ច​ទៅតាម​ការចាត់ចែង​របស់​ប្រធាន​ផងដែរ​។


នៅក្នុង​ប្រការ​៤ នៃ​សេចក្កី​សម្រេច ​សម្តេច​តេ​ជោ បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​អាច​ប្រើប្រាស់​ត្រា​របស់​ក្រសួងសុខាភិបាល​បាន​ដោយ​សេរី​ផងដែរ ​ហើយ​នៅ​តាម​ក្រសួង​ស្ថាប័ន និង​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ដែល​ទទួលខុសត្រូវ​លើ​សម្រង់​ស្ថិតិ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ក្រោម​សមត្ថកិច្ច​របស់ខ្លួន ​និង​ការងារ​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង នៅ​តាម​ក្រសួង ស្ថាប័ន​នានា​ផងដែរ​៕

​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm