លោក Netanyahu នឹងជំរុញលោក Trump ឲ្យតឹងរ៉ឹងលើមីស៊ីលរបស់អ៊ីរ៉ង់ នៅសេតវិមាន

2026/02/12 12:18:46 am        64

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងជំរុញលោក Donald Trump នៅថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ឲ្យមានជំហរកាន់តែតឹងរ៉ឹង អំឡុងកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ បន្ទាប់ពីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឲ្យការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិកកាន់តែរឹងមាំ។

មុនកិច្ចប្រជុំ នៅសេតវិមានដែលរៀបចំយ៉ាងប្រញាប់ប្រញាល់ ដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) លោក Trump បាននិយាយ ថា លោកកំពុងពិចារណាបញ្ជូន «កងនាវា» ទី២ របស់សហរដ្ឋអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ឲ្យយល់ស្របឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ប៉ុន្តែលោក Netanyahu ដែលបានធ្វើដំណើរទស្សនកិច្ចលើកទី៦ របស់លោក ទៅកាន់សហរដ្ឋអាមេរិក គិតចាប់តាំងពីលោក Trump ឡើងកាន់តំណែង ក៏នឹងជំរុញមេដឹកនាំអាមេរិកឲ្យចាត់វិធានការកាន់តែតឹងរ៉ឹងជាងមុន លើកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ដែលជាគូអរិដ៏ធំរបស់ខ្លួន។

ទីក្រុងតេអេរ៉ង់ ដែលបានបន្តកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន នៅប្រទេសអូម៉ង់ បានព្រមានកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពី «ឥទ្ធិពលការទូតដ៏បំផ្លិចបំផ្លាញ» មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

លោក Netanyahu ត្រូវបានគេរំពឹងថា នឹងទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្កាហ្សារបស់លោក Trump នៅថ្ងៃទី១៩ ខែកុម្ភៈ ប៉ុន្តែត្រូវបានគេរាយការណ៍ថា បានរៀបចំកាលវិភាគនៃដំណើរទស្សនកិច្ចរបស់លោកឡើងវិញ ដោយសារកិច្ចពិភាក្សា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តប្រព្រឹត្តទៅ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm