នាយករដ្ឋមន្ត្រីកាណាដា បញ្ជាក់ថា ជម្លោះបញ្ហាស្ពានជាមួយលោក Trump នឹងត្រូវបានដោះស្រាយ

2026/02/12 12:20:37 am        59

លោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney បាននិយាយថា លោកបានជជែកជាមួយលោក Donald Trump កាលពីថ្ងៃអង្ការ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) ហើយនឹងដោះស្រាយជម្លោះដែលបង្កឡើងដោយការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ក្នុងការបិទស្ពានថ្មី រវាងប្រទេសទាំង២។

កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ លោក Trump បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែជាម្ចាស់ «យ៉ាងហោចណាស់ពាក់កណ្តាល» លើស្ពានដែលកំពុងសាងសង់ គឺស្ពាន Gordie Howe ដែលតភ្ជាប់ខេត្ត Ontario របស់ប្រទេសកាណាដា ជាមួយរដ្ឋ Michigan របស់សហរដ្ឋអាមេរិក។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ លោក Carney បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Ottawa ថា៖ «ខ្ញុំបានជជែកពិភាក្សាជាមួយប្រធានាធិបតីនៅព្រឹកនេះ (ថ្ងៃអង្គារ)។ ទាក់ទងនឹងបញ្ហាស្ពាននេះ ស្ថានភាពនឹងត្រូវបានដោះស្រាយ»។

លោក Carney បានបន្ថែមថា៖ «ខ្ញុំបានពន្យល់ថា ជាការពិតណាស់ ប្រទេសកាណាដាបានចំណាយសម្រាប់ការសាងសង់ស្ពាននេះ ហើយបញ្ជាក់ថា ភាពជាម្ចាស់ត្រូវបានចែកគ្នា រវាងរដ្ឋ Michigan និងរដ្ឋាភិបាលកាណាដា»។

ការងារសាងសង់ស្ពានដែលមានតម្លៃ ៤,៧ពាន់លានដុល្លារអាមេរិក បានចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយវាគ្រោងនឹងបើកដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៦ នេះ។ ប៉ុន្តែលោក Trump ដែលបានលើកឡើងម្តងហើយម្តងទៀតថា កាណាដានឹងក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកនោះ បានគំរាមរារាំងដល់ការបើកស្ពាននេះ អំឡុងការបង្ហោះសារនៅលើបណ្ដាញសង្គម កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm