កង្វះអាហារូបត្ថម្ភឈានដល់កម្រិតទុរ្ភិក្សនៅតំបន់ ២កន្លែងទៀតនៅរដ្ឋ North Darfur ប្រទេសស៊ូដង់

2026/02/12 01:29:52 am        58

មូលនិធិការអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) និយាយដោយលើកប្រភពពីក្រុមតាមដានភាពអត់ឃ្លាន ស្របពេលសង្រ្គាមស៊ីវិលបានធ្វើឲ្យមនុស្សរាប់លាននាក់ជម្លៀសខ្លួន និងបង្កឲ្យមានរលកនៃអំពើហិង្សាលើជនជាតិភាគតិចថា កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បានឈានដល់កម្រិតទុរ្ភិក្សនៅតំបន់ ២កន្លែងទៀត ក្នុងរដ្ឋ North Darfur ប្រទេសស៊ូដង់ ។ 

ក្រុមតាមដានភាពអត់ឃ្លាន IPC បានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ ទី ៥ ខែមករាកន្លងទៅថា កម្រិតគ្រោះទុរ្ភិក្ស សម្រាប់កង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ បានកើតមាននៅតំបន់ Um Baru ជាទីដែលកម្រិតកុមារជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ មានអាយុក្រោម ៥ឆ្នាំ កើនឡើងទ្វេដង ហើយនិងនៅតំបន់ Kernoi ។

ក្រុម IPC បន្តថា វាមិនទាន់ចាត់ថ្នាក់ថាជាគ្រោះទុរ្ភិក្សផ្លូវការនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីកម្រិតអាសន្ននៃភាពអត់ឃ្លានផ្អែកលើទិន្នន័យចុងក្រោយ ។

ទីតាំង ២កន្លែងនេះ ស្ថិតនៅជិតព្រំដែនប្រទេសឆាដ បានទទួលមនុស្សរាប់ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនទៅកាន់ទីក្រុង al-Fashir ដែលកាលពីមុនធ្លាប់ត្រូវបានគេបញ្ជាក់ថា ជួបគ្រោះទុរ្ភិក្សចុងកាលពីឆ្នាំមុន ពេលដែលតំបន់មួយនេះ ធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស(RSF) ។ ក្រោយមក តំបន់ Kernoi តំបន់ Um Baru បានមើលឃើញការប៉ះទង្គិចគ្នា ពេលដែលងកម្លាំង RSF ព្យាយាមគ្រប់គ្រងទាំងស្រុង ។

សង្រ្គាមស៊ីវិលដែលបានចាប់ផ្តើមកាលពីរយៈពេលជិត ៣ឆ្នាំមុន រវាងកងកម្លាំង RSF និងកងទ័ពស៊ូដង បណ្តាលឲ្យកើតមានភាពអត់ឃ្លានទ្រង់ទ្រាយធំ ។ 

កាលពីខែវិច្ឆិកា ឆ្នាំមុន ក្រុមតាមដានភាពអត់ឃ្លានសកល បានបញ្ជាក់ជាលើកដំបូងពីស្ថានភាពទុរ្ភិក្ស នៅទីក្រុង al-Fashir ដ៏ដូចជាទីក្រុង Kadugli ជាទីដែលកាលពីថ្ងៃអង្គារ កងទ័ពស៊ូដង់ និយាយថា ពួកគេបានបំបែកការឡោមព័ទ្ធរយៈពេល ១ឆ្នាំ លើទីក្រុងមួយនេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm