អ៊ីរ៉ង់បញ្ជាក់ថា ខ្លួននឹងមិនចរចា ជុំវិញសមត្ថភាពមីស៊ីលរបស់ខ្លួនឡើយ

2026/02/12 02:09:22 am        130


ទីប្រឹក្សាម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ គឺជាខ្សែបន្ទាត់ក្រហមរបស់ខ្លួន ហើយមិនមែនជាប្រធានបទដែលត្រូវចរចានោះទេ ខណៈដែលទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន កំពុងសម្លឹងដល់ការចរចាជុំថ្មី ដើម្បីបញ្ចៀសជម្លោះ។

អ្នកការទូតសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយប្រយោលកាលពីសប្តាហ៍មុន នៅប្រទេសអូម៉ង់ ស្របពេលមានការបង្កើនកងទ័ពជើងទឹកក្នុងតំបន់ដោយសហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់អ៊ីរ៉ង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង ខណៈពេលដែលបង្ហាញវត្តមាននៅក្នុងពិធីដង្ហែក្បួនរំលឹកខួបលើកទី៤៧ នៃបដិវត្តន៍ឥស្លាម លោក Ali Shamkhani បាននិយាយថា៖ «សមត្ថភាពមីស៊ីលរបស់សាធារណរដ្ឋឥស្លាម គឺមិនអាចចរចាបានទេ»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកជាយូរមកហើយ ក្នុងការពង្រីកការចរចា លើសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឲ្យគ្របដណ្តប់ដល់កម្មវិធីមីស៊ីលរបស់ប្រទេសនេះផងដែរ។ អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការលើកលែងទណ្ឌកម្ម ប៉ុន្តែបានច្រានចោលម្តងហើយម្តងទៀត ចំពោះការភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងទៀត ក្នុងនោះរួមទាំងមីស៊ីលផងដែរ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ មិនដែលក្លាយជាផ្នែកមួយនៃរបៀបវារៈនៃការចរចានោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm