យានដ្រូនរុស្ស៊ីសម្លាប់ឪពុក កូន ៣នាក់ និងបណ្តាលឲ្យម្តាយពពោះរងរបួសធ្ងន់ធ្ងរនៅអ៊ុយក្រែន

2026/02/12 02:23:12 am        48

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា មនុស្ស ៤នាក់ រួមមានក្មេងៗ ៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីយប់កន្លងទៅរបស់រុស្ស៊ីលើអ៊ុយក្រែន ស្របពេលដែលកិច្ចខិតខំដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម នៅតែបន្តមានវឌ្ឍនភាពនៅក្នុងជំហានយឺតយ៉ាវ និងច្របូកច្របល់ ។

មេដឹកនាំអ៊ុយក្រែនរូបនេះនិយាយនៅថ្ងៃពុធថា យានដ្រូនរុស្ស៊ី បានវាយប្រហារផ្ទះគ្រួសារឯកជនមួយនៅទីក្រុង Bohodukhiv ស្ថិតនៅតំបន់ភាគឦសាន Kharkiv ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃអង្គារបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងធ្វើឲ្យម្តាយពពោះរបស់ពួកគេ រងរបួសយ៉ាងធ្ងន់ធ្ងរ និងជាអ្នករស់រានតែម្នាក់គត់ ។

ការិយាល័យរដ្ឋអាជ្ញាតំបន់ Kharkiv និយាយថា ការវាយប្រហារនេះ ពិតជាបានបំផ្លាញផ្ទះរបស់ពួកគេទំាងស្រុង ធ្វើឲ្យសមាជិកគ្រួសារជាប់នៅក្រោមគំនរបាក់បែក ។

ពួកគេនិយាយថា ក្មេងៗ ៣នាក់ដែលត្រូវបានសម្លាប់ រួមមានក្មេងប្រុសកូនភ្លោះ អាយុ ២ឆ្នាំ និងប្អូនស្រីរបស់គេអាយុ ១ឆ្នាំ ជាមួយឪពុករបស់ពួកគេ អាយុ ៣៤ឆ្នាំ ។

ក្រុមរដ្ឋអាជ្ញានិយាយថា ម្តាយរបស់ក្មេងដែលបានពពោះរយៈពេល ៣៥សប្តាហ៍ ត្រូវបានទាញចេញនៅរស់ពីគំនរបាក់បែកអគារ ដោយក្រុមជួយសង្រ្កោះ ដោយរូបគាត់មានរបួសពីការផ្ទុះ របួសខួរក្បាល ស្នាមរលាក ហើយនិងស្តាប់លែងឮ ។

លោក Volodymyr Bielyi គឺជាអភិបាលក្រុង Bohodukhiv ដែលមានចម្ងាយប្រហែល ២២គ.មពីព្រំដែនរុស្ស៊ី និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookថា ទីក្រុងរបស់លោកនឹងកាន់ទុក្ខគ្រួសារមួយនេះ រយៈពេល ៣ថ្ងៃ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm