មនុស្សច្រើននាក់ស្លាប់នៅភាគខាងត្បូងយេម៉ែន ពេលហ្វូងមនុស្សមានទំនាក់ទំនងជាមួយក្រុម STC វាយប្រហារអគារដ្ឋាភិបាល

2026/02/12 02:38:28 am        82

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក និងប្រភពព័ត៌មាន បានឲ្យដឹងថា ហ្វូងមនុស្សដែលមានទំនាក់ទំនងជាមួយក្រុមផ្តាច់ខ្លួនដែលជាក្រុមប្រឹក្សាអន្តរកាលភូមិភាគត្បូង(STC) បានព្យាយាមវាយប្រហារអគារដ្ឋាភិបាលក្នុងស្រុក ស្ថិតនៅទីក្រុងភាគអាគ្នេយ៍ Ataq ប្រទេសយេម៉ែន បណ្តាលឲ្យមនុស្សជាច្រើននាក់ ស្លាប់ ។

គណៈកម្មាធិការសន្តិសុខនៅខេត្ត Shabwah និយាយថា ក្រុមយុទ្ធជនប្រដាប់អាវុធ បានវាយប្រហារកងកម្លាំងសន្តិសុខ និងមន្រ្តីយោធា ហើយនិងបានបាញ់គ្រាប់កាំភ្លើងពិត អំឡុងការវាយប្រហារនៅថ្ងៃពុធនេះ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ពេលដែលកងកម្លាំងចូលធ្វើអន្តរាគម ។

វាគឺជាការផ្ទុះអំពើហិង្សាចុងក្រោយនៅក្នុងប្រទេសក្រីក្រ និងហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ។

លោក Rami Lamlas គឺជាអនុប្រធានមន្ទីរពេទ្យជំងឺទូទៅ Shabwah និយាយប្រាប់កាសែត Al Jazeeraថា មនុស្ស ៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣៩នាក់ផ្សេងទៀត បានរងរបួស ពេលដែលកងកម្លាំងសន្តិសុខ និងមន្រ្តីយោធា បំបែកបាតុករដែលមានទំនាក់ទំនងជាមួយក្រុមផ្តាច់ខ្លួន STC ។

ប្រភពព័ត៌មានក្នុងស្រុកនិយាយប្រាប់កាសែត Al Jazeeraថា អ្នកគាំទ្រក្រុមផ្តាច់ខ្លួន STC បានរៀបចំការជួបជុំគ្នាមួយនៅទីក្រុង Ataq មុនពេលដង្ហែរក្បួនឆ្ពោះទៅកាន់អគារដ្ឋាភិបាល ដើម្បីប៉ុនប៉ងវាយប្រហារ និងដកទង់ជាតិចេញពីលើអគារ ។

ការវាយប្រហារនេះ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមប្រឹក្សាថ្នាក់ដឹកនាំប្រធានាធិបតីគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ដែលជាអង្គភាពប្រតិបត្តិនៃរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិរបស់យេម៉ែន ប្រកាសគណៈរដ្ឋមន្រ្តីថ្មី ដែលជាផ្នែកមួយនៃការធ្វើអភិបាលកិច្ចប្រទេសអារ៉ាប់មានការបែកចែកមួយនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm