លោក Trump និយាយថារូបលោកនៅតែកំពុងស្វែងរកកិច្ចព្រមព្រៀងប្រឆាំងនុយក្លេអ៊ែរអ៊ីរ៉ង់បន្ទាប់ពីជួបជាមួយលោក Netanyahu

2026/02/12 03:46:07 pm        141

លោក Donald Trump បាននិយាយថា លោកនៅតែកំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ប្រទេសនេះកុំឲ្យព្យាយាមផលិតអាវុធនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងជាមួយលោក Benjamin Netanyahu មេដឹកនាំអ៊ីស្រាអែល ដែលតែងតែជំរុញសហរដ្ឋអាមេរិក ឲ្យធ្វើអន្តរាគមន៍យោធាខ្លាំងក្លាជាងមុន។

ដំណើរទស្សនកិច្ចលើកទី៦របស់លោក Netanyahu ទៅកាន់សេតវិមាន ចាប់តាំងពីលោក Trump បានវិលត្រឡប់ទៅកាន់តំណែងវិញ បានបញ្ចប់ដោយគ្មានការអត្ថាធិប្បាយជាសាធារណៈរវាងមេដឹកនាំទាំងពីរឡើយ។លទ្ធផលនៃកិច្ចប្រជុំដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ត្រូវបានប្រកាសដោយលោកTrump នៅក្នុងការបង្ហោះតាមអ៊ីនធឺណិត។  

លោក Trump បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញសង្គម Truth Social ថា “មិនមានអ្វីដែលសម្រេចបានច្បាស់លាស់ទេ ក្រៅពីរូបលោកបានទទូចថា ការចរចាជាមួយអ៊ីរ៉ង់នៅតែបន្តមើលថាតើកិច្ចព្រមព្រៀងមួយអាចសម្រេចបានឬអត់”។ “ប្រសិនបើអាចធ្វើបាន លោកនឹងជម្រាបជូននាយករដ្ឋមន្ត្រីមិនខាន។ ប្រសិនបើមិនអាចទេ ពួកលោកនឹងមើលថាតើលទ្ធផលនឹងទៅជាយ៉ាងណា”។    

សហរដ្ឋអាមេរិកបានប្រមូលផ្តុំកងកម្លាំងនៅមជ្ឈិមបូព៌ា ដោយគំរាមវាយប្រហារដ៏ធំប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ដូចជាថ្នាក់ដឹកនាំ និងយោធារបស់ខ្លួន ខណៈសេតវិមានបានស្វែងរកសម្បទានថ្មីលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ លោក Trump នៅសប្តាហ៍នេះបាននិយាយថា លោកកំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះមួយផ្សេងទៀតទៅកាន់តំបន់នេះ ដើម្បីចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln។

មេដឹកនាំទាំងពីរគឺជាសម្ព័ន្ធមិត្ត ប៉ុន្តែពេលខ្លះការខកចិត្តទៅវិញទៅមករវាងលោកទាំងពីរបានលេចធ្លាយជាសាធារណៈ ខណៈអ៊ីស្រាអែលបានស្វែងរកការគាំទ្រកាន់តែច្រើនពីសហរដ្ឋអាមេរិកក្នុងជម្លោះជាច្រើនក្នុងតំបន់រួមទាំងជម្លោះនៅហ្កាហ្សាផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm