លោកជំទាវ ឱ វណ្ណឌីន ផ្ញើសារឲ្យអ្នកជាសះស្បើយទៅពិនិត្យសួត ក្នុងករណីកូវីដវាយលុកសួតខ្លាំង

2022/03/18 07:39:43 pm        567

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងប្រាប់ BTV ថា បុគ្គលដែលត្រូវបានកូវីដ-១៩វាយលុកខ្លាំងទៅលើសួត គឺត្រូវទៅពិនិត្យសួតឡើងវិញ ក្នុងរយៈពេល ៣ខែដំបូងក្រោយជាសះស្បើយ។

ពាក់ព័ន្ធនឹងករណីក្រោយជាសះស្បើយពីកូវីដ-១៩ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួង​សុខាភិបាល ​លើកឡើងថា ​មិនទាន់មានការសិក្សាបញ្ជាក់ច្បាស់​ពីផលប៉ះពាល់សួតក្នុង​កម្រិត​ណានោះឡើយ។ តែគេសង្កេតឃើញ មុខងារសួតអាចថមថយខ្លះៗ​ ប្រសិនបើវីរុសកូវីដ-១៩ បាន​វាយលុកខ្លាំង​ទៅលេលើសួត ​ដែលតម្រូវឱ្យអ្នកជំងឺដែលជាសះស្បើយទៅ ត្រូវហាត់ការដក​ដង្ហើម​ផង និងត្រួតពិនិត្យ​សួត​ឡើងវិញផង ​នៅក្នុងរយៈពេល៣ខែដំបូងបន្ទាប់ពីជាសះស្បើយ។ ប្រសិនបើនៅមានសេសសល់សំណល់បញ្ហាសួតខ្លះៗនោះ ​គួរតែត្រូវបានបន្តត្រួតពិនិត្យឱ្យ​បាន​ទៀងទាត់​តាមការណែនាំរបស់គ្រូពេទ្យ។

លោកជំទាវ លើក​ឡើងបន្ថែមថា ករណីឆ្លងឡើងវិញនូវវីរុសកូវីដ-១៩​ ផលប៉ះពាល់អាច​មាន​តិចតួច បើសិន​ជាមានកងការពារខ្លាំងសម្រាប់​ទប់ទល់។ ​ករណីកងការពារខ្សោយវិញ គឺអាចបន្ថែមភាព​ប៉ះពាល់​ទៅ​លើប្រព័ន្ធសរសសៃប្រសាទ បេះដូង ថ្លើម​ និងតម្រងនោមជាដើម។

ជារួមលោកជំទាវ បញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួន បង្ហាញថា អ្នកជាសះស្បើយពីកូវីដក្នុងរង្វង់​ ២៣ ទៅ ២៦ភាគរយ គឺមានបញ្ហាផ្លូវចិត្តដូចជា ឆាប់បាក់ទឹកចិត្ត​ និងឆាប់ព្រួយ។ ​លើសពីនេះ​ក៏មានបញ្ហា ​ឆាប់នឿយហត់ ​មិនសូវមានកម្លាំង និងមួយចំនួនទៀតក៏ឆាប់ឆ្លងកូវីដឡើងវិញផងដែរ។

ការសិក្សាក៏ បានបង្ហាញថា អាចមានរោគសញ្ញាសេសសល់ ក្នុងរយៈពេលមួយឆ្នាំ​ក្រោយ​ជា​សះស្បើយ​ផងដែរ ​ដូចជា​ដក​ដង្ហើមមិនបានវែង​ ពិបាកដកដង្ហើម ​មានអារម្មណ៍ថប់ដង្ហើម បន្តនៅក្អកខ្លះៗ ​អាចឈឺសន្លាក់ដៃជើង​ អាចឈឺដើមទ្រូងខ្លះៗ ​មានបញ្ហាការចងចាំ បញ្ហាសម្រាន្តមិនសូវលក់ ​ឈឺសាច់ដុំ ឈឺក្បាល ​បេះដូងដើរញាប់ជាងមុន ជាដើម។

លោកជំទាវ ក៏នៅតែបន្តអំពាវនាវ ​កុំឱ្យប្រជាពលរដ្ឋមើលស្រាលជំងឺកូវីដ-១៩ ជាពិសេស​វីរុសបំប្លែងថ្មី អូមីក្រុង​។ សូមបងប្អូនប្រជាពលរដ្ឋមានការ​យល់​ដឹងថា លទ្ធភាព​វៃលុក​របស់​វាមកលើសរីរាង្គកាយមនុស្ស ​អាចកើតមានមិនអាចមើលរំលងបានឡើយ​ ហើយជំងឺកូវីដ-១៩ ក៏មិនមែន​ជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា​ និង​រិតតែមិនមែន​ជាជំងឺ​ដែល​សាមញ្ញពេកនោះដែរ ថ្វីត្បិតតែ​ វាមានលក្ខណៈដូចជាស្រាល​ ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការ ស្រោចស្រពវ៉ាក់សាំង​បានច្រើននៅក្នុងសហគមន៍។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានក្រើនរម្លឹកថា ​សរីរាង្គកាយមនុស្ស ​ប្រហែលជានឹងអាច មាន​ការប៉ះពាល់សុខភាពទោះតិចក្តី ឫច្រើនក្តី ​ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិន​បើយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី ៣ ឬដូសជំរុញ ​នាពេលនេះ ​នឹងជួយពង្រឹងកងការពារនេះ ​ដើម្បីទប់ទល់ពីការវាយលុកធ្ងន់ធ្ងរ​លើស​រីរាង្គបុគ្គល​ និងជួយសង្គ្រោះអាយុជីវិតមនុស្សផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm