មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម បន្តចុះពិនិត្យស្ថានភាពជនភៀសសឹក និងការរៀបចំជម្រកចល័ត

2026/02/12 05:37:36 pm        195

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធា​ន​ទី​១ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ភៀស​សឹក និងសកម្មភាពក្រុមការងាររៀបចំជម្រកចល័ត ព្រមទាំង​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​មណ្ឌល​សុវត្ថិភាពមួយប្រកបដោយភាពងាយស្រួល និងសុខុមាលភាពប្រសើរជាងមុន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។

 

ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបាន​ផ្តល់​គោល​ការណ៍ ​ក្នុងការគិតគូរ និងដោះស្រាយពីសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែល​មិន​អាច​ត្រឡប់ទៅលំនៅដ្ឋានវិញ។

 

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពនាពេលនេះ ​គឺ​ជា​ការ​អនុវត្ត​តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងចាត់ទុក​សុខ​សុវត្ថិភា​ព​របស់​ប្រជា​ពលរដ្ឋ​ជាអាទិភាពចម្បងបំផុត។

 

ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា យោង​តាម​ស្ថាន​ភាព​ជម្លោះ​អូសបន្លាយ ការរៀបចំជម្រកចល័ត និងការរៀបចំជម្រកបណ្តោះអាសន្ននេះ មិន​ត្រឹម​តែ​ជា​ការឆ្លើយតបចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុង​ការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ ដើម្បីធានា​ថា​ប្រជា​ពលរដ្ឋ​មាន​ជម្រកសមរម្យ និងសុវត្ថិភាពបំផុតក្នុងគ្រាអាសន្ន។

 

ដោយមើលឃើញពីការលំបាក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានដឹកនាំ និងណែនាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរពី​មណ្ឌលសុ​វត្ថិភាពចាស់ដែលមានលក្ខណៈចង្អៀត ដើម្បីឱ្យបងប្អូន​ភៀស​សឹក​ទទួល​បាន​មណ្ឌល​សុវត្ថិភាពថ្មីរស់នៅមានលក្ខណៈអំណោយផលជាងមុន និងជួយលើក​កម្ពស់​សុខុមាល​ភាព​។

 

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែង​តែ​ដល់​ផ្តល់អ​នុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌល​សុវត្ថិភាព​ដែល​ជា​ជម្រក​សំខាន់​ដោះស្រាយក្នុងគ្រាមានជម្លោះព្រំដែន​ដែល​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែងរបស់ខ្លួន ជាពិសេសគោលការណ៍បន្តរៀបចំជម្រកចល័តនេះ បានឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជា រាជ​រដ្ឋាភិបាល​ដែលកើតចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm