ហេតុការណ៍បាញ់ប្រហារនៅសាលារៀនក្នុងប្រទេសថៃ បានបណ្ដាលឱ្យគ្រូបង្រៀនម្នាក់ស្លាប់

2026/02/12 06:19:18 pm        98

រដ្ឋបាលខេត្តសុងក្លា របស់ប្រទេសថៃ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ស្រ្តីម្នាក់ដែលជាគ្រូបង្រៀន បានស្លាប់នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្នុងស្រុកហាត់យ៉ៃ ភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅសាលារៀនមួយកន្លែងនៅទីនោះ។

យុវជនវ័យ ១៧ ឆ្នាំម្នាក់ បានប្រើអាវុធដែលលួចពីមន្ត្រីនគរបាលមួយរូប ដើម្បីបាញ់សម្លាប់គ្រូបង្រៀនម្នាក់ ឈ្មោះថា Sasiphat Sinsamosorn នៅសាលារៀន Patongprathankiriwat ក្នុងស្រុក ហាត់យ៉ៃ ខេត្ត សុងក្លា កាលពីថ្ងៃពុធម្សិលមិញនេះ មុនពេលត្រូវបាននគរបាលឃាត់ខ្លួន។ សិស្សស្រីម្នាក់ក៏ត្រូវបានបាញ់ផងដែរ ប៉ុន្តែព័ត៌មានពីស្ថានភាពសិស្សរូបនោះ មិនទាន់ចេញផ្សាយនៅឡើយទេ។

ក្រសួងសុខាភិបាលថៃ បាននិយាយថា អ្នកគ្រូ Sasiphat ដែលក៏បានកាន់តួនាទីជានាយកសាលាផងដែរនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ ប៉ុន្តែបានស្លាប់ដោយសារតែរបួសសរីរាង្គខាងក្នុង និងការបាត់បង់ឈាមច្រើនពេក។ ក្រុមមន្ត្រីបាននិយាយថា ជនសង្ស័យដែលត្រូវបានឃុំខ្លួន មានប្អូនស្រីម្នាក់រៀននៅសាលានោះ ហើយរូបគេមានប្រវត្តិប្រើប្រាស់គ្រឿងញៀន និងទើបតែត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផ្លូវចិត្ត ក្នុងខែធ្នូកន្លងទៅ។

គួរឱ្យដឹងថា អំពើហិង្សាដោយកាំភ្លើង និងការកាន់កាប់អាវុធ មិនមែនជារឿងចម្លែកទេនៅប្រទេសថៃ។ កាលពីឆ្នាំ២០០២ អតីតមន្ត្រីនគរបាលម្នាក់បានសម្លាប់មនុស្ស ៣៦នាក់ រួមទាំងកុមារ ២២នាក់ ក្នុងការវាយប្រហារដោយប្រើកាំភ្លើងនិងកាំបិត នៅសាលាមត្តេយ្យមួយកន្លែងនៅភាគខាងកើតនៃប្រទេសថៃ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm