គណបក្សគូប្រជែងរបស់ភូមិចៃថៃ គាំទ្រការរាប់សន្លឹកឆ្នោតឡើងវិញ ខណៈគណៈកម្មការរៀបចំការបោះឆ្នោតប្រឈមសម្ពាធលើតម្លាភាពនៃការបោះឆ្នោត

2026/02/12 07:03:05 pm        105

គណៈកម្មការរៀបចំការបោះឆ្នោតថៃប្រឈមនឹងសម្ពាធកាលពីថ្ងៃពុធ១១កុម្ភៈសប្ដាហ៍នេះ ជុំវិញការខ្វះតម្លាភាពក្នុងការរាប់សន្លឹកឆ្នោតនៅទូទាំងមណ្ឌលបោះឆ្នោតជាង១០កន្លែង ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ៨កុម្ភៈសប្ដាហ៍មុន ដែលគណបក្សរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Anutin Charnvirakul ទទួលបានសំឡេងជិត២០០អាសនៈ។ 

ទន្ទឹមនឹងជិត៩៥%នៃមណ្ឌលបោះឆ្នោត បានរាយការណ៍ លទ្ធផលបណ្ដោះអាសន្នបង្ហាញថា បក្ស ភូមិចៃថៃ(Bhumjaithai Party)នាំមុខក្នុងសំឡេង១៩៣អាសន្ននៃចំនួនអាសន្នសភាសរុប ៥០០។

ភ្លាមៗបន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទនៅម៉ោង ៥ ល្ងាច កាលពីថ្ងៃអាទិត្យ សមាជិកសាធារណៈជនបានរាយការណ៍ពីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតលើប្រព័ន្ធផ្សព្វផ្សាយសង្គម។  

ទាំងនេះរួមមានវីដេអូដែលបង្ហាញពីសន្លឹកឆ្នោតត្រូវបានរាប់នៅក្នុងកន្លែងងងឹត សន្លឹកឆ្នោតដែលមានសុពលភាព បែជាចាត់ទុកថាខូច និងភាពខុសគ្នារវាងតួលេខដែលបានកត់ត្រានៅការិយាល័យបោះឆ្នោត និងតួលេខដែលបានបញ្ចូលទៅក្នុងប្រព័ន្ធអនឡាញរបស់គណៈកម្មការរៀបចំការបោះឆ្នោត។

សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវភាពត្រឹមត្រូវនៃការអះអាងទាំងនោះទេ។

គណបក្សប្រជាជនថៃ ដែលនាំមុខគេក្នុងការស្ទង់មតិមុនការបោះឆ្នោតភាគច្រើន ប៉ុន្តែឈរនៅលំដាប់ទីពីរនៅពីក្រោយគណបក្សភូមិចៃថៃ របស់លោក Anutin បាននិយាយថា ខ្លួនទទួលយកលទ្ធផលនេះ ប៉ុន្តែបានស្វែងរកការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១៨ កន្លែង។   

គណបក្សភឿថៃ (Pheu Thai Party ) ដែលជាប់ចំណាត់ថ្នាក់លេខបី បានគាំទ្រការពិនិត្យឡើងវិញក្នុងតំបន់នានាដែលសាធារណជនបានលើកឡើងពីការសង្ស័យ ខណៈគណបក្សរួបរួមជាតិថៃ       (United Thai Nation Party)គាំទ្រដោយយោធា បានអំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស។លទ្ធផលនៅពុំទាន់បានបញ្ជាក់ជាផ្លូវការដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅឡើយទេ ជាដំណើរការមួយដែលត្រូវតែបញ្ចប់ក្នុងពេល៦០ថ្ងៃនៃការបោះឆ្នោតសកល៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm