អ្នកជំនាញ៖ កម្ពុជាត្រូវបង្កើនធនធនមនុស្សបន្ថែម ដើម្បីរុញសេដ្ឋកិច្ចឱ្យហក់ឡើងខ្លាំង

2026/02/12 07:16:37 pm        196

អ្នកជំនាញថា ដើម្បីរុញសេដ្ឋកិច្ចឱ្យហក់ឡើងកាន់តែខ្លាំង កម្ពុជាត្រូវបង្កើនធនធនមនុស្ស​ឱ្យបានច្រើន ដែលជាលក្ខខណ្ឌចាំបាច់មិន អាចខ្វះបាន គឺត្រូវដើរឱ្យទាន់នូវរបត់ថ្មីៗក្នុងតំបន់ និងពិភលោក ដើម្បីជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស នេះថា ជុំវិញបញ្ហាសង្គម-សេដ្ឋកិច្ចនេះឃើញថា កម្ពុជាគឺដល់ម៉ោងប្រឹងរស់ដោយខ្លួនឯង ផលិតខ្លួនឯង តាមរយៈការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើតតម្លៃបន្ថែម ដើម្បីអភិវឌ្ឍន៍ប្រភពកំណើនបន្ថែម ក្នុងវិស័យគន្លឹះដែលមាន ស្រាប់ និងការអភិវធឌ្ឍថ្មីៗនៃកំណើន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន ការពង្រីកភាពធន់នឹងវិបត្តិ និង ការគាំទ្រផលិតផលផលិតក្នុងស្រុក។

ឧកញ៉ាបណ្ឌិត បន្តថា អ្វីៗកើតឡើងពីមនុស្ស ដូច្នេះការអភិវឌ្ឍមូលធនមនុស្សគឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ក្នុងនោះមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាព គឺជាទ្រព្យសកម្ម សម្រាប់បង្កើនតម្លៃ សេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពរយៈពេលវែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឧកញ៉ាបណ្ឌិត បានអំពាវដល់យុវជននៅក្នុងស្រុក ឬអ្នកធ្វើកម្មករក្រៅប្រទេស ត្រូវអភិវឌ្ឍន៍ចំណេះដឹងបន្ថែម ជាពិសេសការពង្រឹងជំនាញ ខណៈដែល រាជរដ្ឋាភិបាលមកដល់ពេលនេះ បាននិងកំពុងជំរុញបណ្តុះបណ្តាលជំនាញ នឹងយុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ខណៈដែល កម្ពុជាស្ថិតក្នុងរបត់ថ្មីប្រឹងដោយខ្លួនឯង ដើម្បីលើកកម្ពសសេដ្ឋកិច្ចជាតិររបស់ខ្លួន។

ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអឺអូ លើកឡើងថា ប្រទេសដែលមានការរីកចម្រើនខ្លាំង គឺប្រទេសនោះ មានធនធានមនុស្សប្រកបដោយសក្តានុពល, ក្នុងនោះស្ថាប័នមួយ ឬក្រុមហ៊ុនមួយដែលខ្លាំង ក៏វាអាស្រ័យទៅលើគុណភាពរបស់បុគ្គល ម្នាក់ៗ, ចំណែកប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង ក៏ត្រូវការចូលរួមចំណែកពីប្រជាពលរដ្ឋ និងការរូបរួមគ្នា ជាពិសេសសហគ្រិនដែល ជាអ្នកធ្វើធុរកិច្ចនេះផ្ទាល់។

ទាក់ទិនការអភិវឌ្ឍមូលធនមនុស្សនេះ, រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ នឹងជំរុញអភិវឌ្ឍន៍មូលធនមនុស្ស ជាលក្ខខណ្ឌចាំបាច់ សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ ដោយក្នុងនោះមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋ កិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មី សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការណ៍នេះបានបង្ហាញថា ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនិងការកើនឡើងនៃតម្រូវការ សង្គមសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm