រុស្ស៊ីជម្លៀសពលរដ្ឋខ្លួនចេញពីគុយបា ខណៈវិបត្តិប្រេងឥន្ធនៈដោយសារចំណាត់ការអាមេរិកកាន់តែធ្ងន់ធ្ងរ

2026/02/12 07:58:18 pm        168

ក្រុមអាជ្ញាធរអាកាសចរណ៍របស់ទីក្រុងមូស្គូបាននិយាយថា រុស្ស៊ីកំពុងរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួនដែលកំពុងដើរកម្សាន្តនៅក្នុងប្រទេសគុយបា បន្ទាប់ពីការបិទផ្លូវប្រេងឥន្ធនៈដាក់ដោយសហរដ្ឋអាមេរិកលើប្រទេសកោះនេះ បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះត្រូវបានផ្អាក។ 

អ្នកគ្រប់គ្រងអាកាសចរណ៍សហព័ន្ធរបស់រុស្ស៊ី Rosaviatsia បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ដោយសារតែការលំបាកព្រោះការចាក់ប្រេងយន្តហោះក្នុងប្រទេសគុយបា ក្រុមហ៊ុនអាកាសចរណ៍ Rossiya Airlines និងក្រុមហ៊ុនអាកាសចរណ៍ Nordwind Airlines ត្រូវបានបង្ខំឱ្យកែសម្រួលកាលវិភាគហោះហើររបស់ខ្លួនទៅកាន់អាកាសយានដ្ឋាននានាក្នុងប្រទេសនេះ។

ប្រតិបត្តិករនិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Rossiya Airlines នឹងដំណើរការជើងហោះហើរត្រឡប់មកវិញមួយចំនួនប៉ុណ្ណោះ ពីទីក្រុងឡាហាវ៉ាន និងទីក្រុង Varadero ទៅកាន់ទីក្រុងមូស្គូ ដើម្បីធានាការជម្លៀសអ្នកទេសចររុស្ស៊ីដែលកំពុងស្ថិតក្នុងប្រទេសគុយបា បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។

សមាគមប្រតិបត្តិករទេសចរណ៍របស់រុស្ស៊ីបាននិយាយកាលពីដើមសប្តាហ៍នេះថា អ្នកទេសចររុស្ស៊ីប្រហែល ៥.០០០នាក់អាចនៅលើកោះនេះ។   

ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ីបានអំពាវនាវដាច់ដោយឡែកដល់ពលរដ្ឋកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសគុយបា ស្របពេលមានវិបត្តិប្រេងឥន្ធនៈដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបណ្តាលមកពីសហរដ្ឋអាមេរិកបានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងពីប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ពីសំណាក់យោធាអាមេរិក កាលពីដើមខែមករា ២០២៦នេះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm