យុទ្ធនាការសម្អាតសំរាមក្នុងទឹកទន្លេ នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការ

2022/03/18 09:00:57 pm        803

ភ្នំពេញ៖ យុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះតទៅ ។

នៅក្នុងយុទ្ធនាការសម្អាតសំរាមតាមដងទន្លេនេះ បានប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង់ ដែលមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ និងមានកម្លាំងស្ម័គ្រចិត្តជាច្រើនរូបទៀត ដើរប្រមូលសំរាមតាមច្រាំងទន្លេផងដែរ។

នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការប្រមូលសំរាមដងទន្លេមេគង្គនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវប្រជាពលរដ្ឋនៅលំនៅដ្ឋានតាមដងទន្លេទាំងអស់ និង​អ្នកអាស្រ័យ​ផលតាមទឹកទន្លេ ស្ទឹង បឹងបួរនានាទៀត រួមគ្នាបញ្ឈប់ការចោលសំរាម​ឥត​សណ្ដាប់ធ្នាប់​ចូល​ក្នុងទន្លេ និងច្រាំងទន្លេ ​រួមគ្នាថែរក្សាបរិស្ថានធម្មជាតិ ​ទាំងអស់គ្នា ដើម្បី​បាននូវភាពស្អាត ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា ​និងរួមគ្នាធ្វើអោយកម្ពុជាស្អាត ឆ្ពោះទៅកាន់កម្ពុជា ​ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា​ SEAGAME ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ​យុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប ​និងទន្លេបាសាក់នេះ ក្រុមហ៊ុន ​និងអង្គការសង្គមស៊ីវិលដែល​ជាប្រតិបត្តិករសកម្មភាព​ក្នុងយុទ្ធនាការនេះ ​ក៏នឹងធ្វើការប្រមូលទិញសំរាមពីបងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីយក​ទៅធ្វើការ​កែច្នៃ​ផងដែរ ។ ដោយឡែក សម្រាប់ពលរដ្ឋណាធ្វើសកម្មភាពចោល​សំរាមពាស​វាលពាលកាល​ឥតសណ្តាប់ធ្នាប់​ អាជ្ញាធរនឹងធ្វើការអនុវត្តច្បាប់​ ដូចជាការផាកពិន័យជាប្រាក់ ទៅតាមទោស​កំហុស​ដែលពលរដ្ឋប្រព្រឹត្ត។

សូមបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នេះ នឹងប្រើប្រាស់ពេល​ពេល​ប្រមូលសំរាមពីក្នុងទន្លេ​ និងតាមច្រាំងទន្លេជាង ៣ខែដោយគិតចាប់ពីថ្ងៃទីខែមីនា ដល់ខែមិថុនា ​ឆ្នាំ២០២២ ​ដោយមានអ្នកស្ម័គ្រចិត្តមកពីក្រសួងទេសចរណ៍​ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ​អង្គការ River Ocean Cleanup ​និង Everwave។

បើតាមលោក Clemens Nepomuk Feigl ស្ថាបនិកក្រុមហ៊ុន ​everwave ​ បានថ្លែងថា នៅ​ក្នុង​យុទ្ធនាការ​នេះ ក្រុមហ៊ុន ​នឹងផ្តល់ទូកបច្ចេកវិទ្យាទំនើប​ប្រមូលសំរាមនេះបន្ថែមទៀត ប្រសិន​បើក្រុមអ្នក​សម្អាត​ទន្លេមានត្រូវការចំបាច់ ​ខណៈទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ​មានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន ​និងកាម៉េរ៉ា​ និងមាន​សមត្ថភាពប្រមូលសំរាមក្នុងទឹក៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm