មន្រ្ដីជាន់ខ្ពស់អាជ្ញាធរមីន៖ ការស្នេហាជាតិមិនមែនជាការបង្កជម្លោះនោះទេ ប៉ុន្តែ​ជា​ការ​គោរព​ស្រឡាញ់ ​និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជនដោយតម្កល់ផលប្រយោជន៍ជាតិជាធំ

2026/02/12 08:13:35 pm        228

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេស​រដ្ឋ​មន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែ​មករា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា បច្ចុប្បន្ន បូរណភាពទឹកដី សន្តិភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា កំពុងប្រឈមនឹងការរំលោភបំពានពីប្រទេសថៃ ក្នុងនោះ​បញ្ហា​មីន ក៏ត្រូវបានយកមកធ្វើជាឧបករណ៍នយោបាយដើម្បីបង្កជម្លោះ និងបង្កភាព​តាន​តឹង​ជាមួយ​ប្រទេស​កម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងស្ថានការណ៍នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ យើងត្រូវបន្តរួបរួមគ្នា បង្ហាញភាពខ្លាំង រក្សាសេចក្តីថ្លៃថ្នូរ និងដោះស្រាយបញ្ហាទាំងឡាយដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយការស្នេហាជាតិ មិនមែនជាការបង្កជម្លោះ ឬការជំរុញអារម្មណ៍ឱ្យក្តៅគគុកនោះទេ ប៉ុន្តែជាការគោរព ស្រឡាញ់ និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជន ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការឆ្លើយតបនិងវាយបកទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ។ កិច្ចការនេះ បានធ្វើឱ្យវិស័យសកម្មភាពមីន ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញបន្ថែមឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តលើកកម្ពស់វិស័យសកម្មភាពមីនឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកឧត្តមភាពខ្ពស់។ ឯកឧត្តមបានណែនាំឱ្យពង្រឹងតួនាទីនិងភារកិច្ចភាពជាអ្នកដឹកនាំ បង្កើនសមត្ថភាព គោរពវិន័យការងារ និងបង្កើនភាពឆ្នៃប្រឌិតក្នុងការបំពេញបេសកកម្ម។ ឯកឧត្តមក៏លើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ មានគំនិតផ្តួចផ្តើម មានស្មារតីទទួលខុសត្រូវ និងភាពសកម្មក្នុងការរៀបចំ និងអនុវត្តគម្រោងប្រចាំថ្ងៃ ដោយផ្អែកលើគោលការណ៍តម្លាភាព ប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការងារសកម្មភាពមីន មិនមែនត្រឹមតែជាកិច្ចការអនុវត្តន៍គម្រោងប៉ុណ្ណោះទេ ប៉ុន្តែជាការងារមានតម្លៃមនុស្សធម៌ខ្ពស់ សង្រ្គោះអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅ និងស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូ និងសិទ្ធិសេរីភាពររបស់ប្រជាពលរដ្ឋកម្ពុជា៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        28
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm