សមាគមទេសចរណ៍កំពុងចូលរួមអនុវត្តយុទ្ធសាស្ត្រក្រសួងទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរឆ្នាំ២០២៦

2026/02/12 08:34:33 pm        205

សមាគមនានានៅក្នុងវិស័យទេសចរណ៍ បានបង្ហាញសកម្មភាពចូលរួមអនុវត្តផែនការ​យុទ្ធសាស្ត្រ ៦​ចំណុចធំៗរបស់ក្រសួងទេសចរណ៍ ដើម្បីបង្កើន​ភាព​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​ពី​ប្រទេស​នានា​មក​ទស្សនាកម្ពុជា។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បាន​ប្រាប់ BTV នៅថ្ងៃទី១២ ខែកុម្ភៈ នេះថា សមាគម PATA ប្រចាំនៅកម្ពុជា ក៏ដូច​បណ្តា​សមាគម និងប្រតិបត្តិករទេស ចរណ៍នានាទៀត បានគាំទ្រផែនការយុទ្ធសាស្ត្រអាទិភាព ចំនួន​៦​ចំណុច​ ក្នុងនោះ សមាគម PATA នៅក្នុង ឆ្នាំ២០២៦នេះ បានធ្វើ​សកម្មភាព​ជា​ច្រើន​ស្រប​តាម​ផែន​ការ​យុទ្ធសាស្ត្រទាំងនោះ ជាពិសេសការធ្វើសកម្មភាព ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធDIGITAL នៅតាមបណ្តាប្រទេសគោលដៅឆ្ងាយៗ បន្ថែមលើនេះPATA នឹងរៀប​ចំ​ជំនួប​ធុរកិច្ចទេសចរណ៍កម្ពុជា CTM ជាមួយនឹងទីផ្សារឥណ្ឌូនេស៊ី សិង្ហបូរី ចិន កូរ៉េ ជប៉ុន និង​ទីផ្សារ​បណ្តាប្រទេសនៅតំបន់អឺរ៉ុប អាមេរិច និងមជ្ឈឹមបូពាហ៍។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងសន្និបាតបូក​សរុប​លទ្ធផល​ការងារ​វិស័យ​ទេសចរណ៍ឆ្នាំ២០២៥កាលពីពេលថ្មីៗ បានបង្ហាញផែនការសកម្មភាពជាច្រើន ដែលត្រូ​វ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងនោះផែន​ការ​ជា​យុទ្ធ​សាស្ត្រ​ចំនួន ៦ចំណុចធំៗ ត្រូវបាន ផ្តល់អាទិភាពរួមគ្នាអនុវត្តរួមមាន៖ (១) ពង្រឹងយុទ្ធសាស្ត្រ​សិក្សា​ទី​ផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើក​កម្ពស់​កិត្តិនាម​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។ (២) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ។ (៣) សម្រួល​ការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភ្ជាប់ការធ្វើដំណើរ។ (៤) ពង្រឹងការគ្រប់​គ្រង​គុណភាពឧស្សាហកម្មទេសចរណ៍។ (៥) អភិវឌ្ឍផលិតផល​ទេសចរណ៍​កម្ពុជា​ឱ្យ​សម្បូរបែប និងមានភាពទាក់ទាញ និង(៦) ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និង​ការ​រៀប​ចំ​ព្រឹត្តិការណ៍ទេស ចរណ៍។

តាមរយៈអនុវត្តយុទ្ធសាស្ត្រនេះ ប្រសិនបើពិភពលោកមិន​មាន​ស្ថាន​ការណ៍​នៃ​និន្នាការ​មិន​ប្រាកដ​ប្រជា ដែលបណ្តាលមកពីកត្តាសង្គ្រាម ភាពវឹកវរផ្នែកសេដ្ឋកិច្ច ការប្រកួតប្រជែងមហាអំណាច គ្រោះ​ធម្មជាតិ ការឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា និង​មិន​មាន​បញ្ហា​ប្រឈម​ដូចជា ការប្រែប្រួលស្ថានភាពទីផ្សារទេសចរណ៍សកលលោក និងតំបន់ បណ្ដាល​មក​ពី​ភូមិ​សាស្ត្រ​នយោបាយ សេដ្ឋកិច្ច សន្តិសុខបច្ចេកវិទ្យាជាដើមនោះទេ នោះវិស័យទេសចរណ៍​នៅ​កម្ពុជា​ នឹងមានភាពល្អប្រសើរ ពិសេសគឺមានទេសចរអន្តរជាតិ នាំគ្នាមកទស្សនា​ច្រើន​កើន​លើស​ឆ្នាំ​២០២៤ទៅទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm