ក្រសួងរតនាគារអាមេរិកអាចនឹងដកទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី ប្រសិនបើជម្លោះអ៊ុយក្រែន ត្រូវបានដោះស្រាយ

2026/02/12 03:18:25 pm        64

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ទណ្ឌកម្មរបស់ក្រសួងនេះ លើប្រេងរបស់រុស្ស៊ី នឹងត្រូវបានដក ប្រសិនបើវិបត្តិអ៊ុយក្រែន ត្រូវបានដោះស្រាយដោយសន្តិវិធី ដែលនឹងរួមចំណែកដល់ការកាត់បន្ថយតម្លៃថាមពលសកល។

លោកបានប្រាប់សារព័ត៌មាន Fox News ថា៖«ហើយបន្ទាប់មក ជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពនេះ ខ្ញុំគិតថា យើងអាចមើលឃើញការធ្លាក់ចុះគួរឲ្យកត់សម្គាល់នូវតម្លៃប្រេងជាមួយប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ហើយប្រសិនបើរុស្ស៊ី និងអ៊ុយក្រែន ទទួលបានការដោះស្រាយ នោះគឺថា ប្រេងជាច្រើនទៀតដែលត្រូវបានក្រសួងរតនាគារដកទណ្ឌកម្ម ដែលអាចចូលទៅក្នុងទីផ្សារ។ ហើយគ្មានអ្វីជួយអ្នកប្រើប្រាស់ច្រើនជាងតម្លៃថាមពលទាបនោះទេ»។ 

នៅថ្ងៃទី៤-៥ ខែកុម្ភៈ នៅទីក្រុងអាប៊ុយដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ការចរចាត្រីភាគីជុំទី២ រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានកើតឡើង។ បន្ទាប់ពីកិច្ចចរចា លោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក បានប្រកាសថា ទីក្រុងមូស្គូ និងទីក្រុងគីវ បានយល់ព្រមដោះដូរអ្នកទោស  សង្គ្រាមចំនួន ៣១៤នាក់។ យោងតាមលោក គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែន មានបំណងបន្តការពិគ្រោះយោបល់លើដំណោះស្រាយជម្លោះ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

ការពិគ្រោះយោបល់សន្តិសុខត្រីភាគីជុំទី ១ ដែលពាក់ព័ន្ធនឹងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង នៅថ្ងៃទី ២៣-២៤ ខែមករា ដែលក៏នៅទីក្រុងអាប៊ុយដាប៊ីផងដែរ។ ក្រុមចរចារបស់រុស្ស៊ីដឹកនាំដោយលោក Igor Kostyukov ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់យុទ្ធសាស្ត្រនៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រាក់ចំណេញរបស់ក្រុមហ៊ុនរថយន្ត Mercedes-Benz ធ្លាក់ចុះជិតពាក់កណ្តាល ខណៈការប្រកួតប្រជែងទីផ្សារកើនឡើង
2026/02/12 05:21:59 pm        1
ចិន៖ ភាពជាដៃគូជាមួយកាណាដា ឆ្លុះបញ្ចាំងពីសមភាព និងបរិយាបន្ន ក្រោយលោក Trump គំរាមបិទស្ពាន
2026/02/12 05:18:35 pm        3
ចិនចោទអាមេរិកថា ព្យាយាមចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ ដោយបង្កើតលេសគ្មានមូលដ្ឋាន
2026/02/12 05:15:30 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រាក់ចំណេញរបស់ក្រុមហ៊ុនរថយន្ត Mercedes-Benz ធ្លាក់ចុះជិតពាក់កណ្តាល ខណៈការប្រកួតប្រជែងទីផ្សារកើនឡើង

2026/02/12 05:21:59 pm
​ចិន៖ ភាពជាដៃគូជាមួយកាណាដា ឆ្លុះបញ្ចាំងពីសមភាព និងបរិយាបន្ន ក្រោយលោក Trump គំរាមបិទស្ពាន
2026/02/12 05:18:35 pm
​ចិនចោទអាមេរិកថា ព្យាយាមចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ ដោយបង្កើតលេសគ្មានមូលដ្ឋាន
2026/02/12 05:15:30 pm
​លោក Trump ព្រមានអ៊ីរ៉ង់ម្តងទៀតពីប្រតិបត្តិការយោធា បន្ទាប់ពីជួបជាមួយលោក Netanyahu
2026/02/12 05:13:11 pm
​យោធានីហ្សេរីយ៉ា៖ ទាហានអាមេរិកបញ្ជូនទៅនីហ្សេរីយ៉ាផ្តោតសំខាន់លើការបង្វឹក មិនមែនការប្រយុទ្ធនោះទេ
2026/02/12 05:11:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/12 02:53:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/11 06:33:55 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am