សមាគមនិងអាជីវកម្មទេសចរណ៍ត្រេកអរក្រោយរដ្ឋប្រកាសលើកលែងធ្វើតេស្ត និងបើក VISA on Arrivals

2022/03/18 09:30:12 pm        903

ភ្នំពេញ៖ សមាគមជាតិ អន្តរជាតិ និងអាជីវកម្មនានាក្នុងវិស័យទេសចរណ៍ បានសម្តែងការអបអរសាទរ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសលើកលែងការធ្វើតេស្តPCR គ្មានការធ្វើចត្តាឡីស័ក និងបានបើកធ្វើ VISA ជូនភ្ញៀវអន្តរជាតិនៅពេលមកដល់ព្រំដែនកម្ពុជា ឬហៅ VISA on Arrivals ។

បើតាម លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមីនានេះថា សម្រាប់គោលនយោបាយថ្មីលើការ​បើកប្រទេស​ និងការទទួលភ្ញៀវអន្តរជាតិនៅពេលនេះ ​គឺបានធ្វើអោយក្រុមហ៊ុនទេសចរណ៍ជាង ២០០ក្រុមហ៊ុន សប្បាយចិត្តខ្លាំង ​ហើយយើងរំពឹងថា​ ភ្ញៀវទេសចរអន្តរជាតិ​ នឹងមានផ្តោត ឬអាចថា នឹងមានកក់​ទិញ​កញ្ចប់ទេសចរណ៍មកទស្សនាការកម្ពុជា ​កាន់តែច្រើនថែមទៀត។

ជាមួយគ្នាលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ​ប្រចាំនៅកម្ពុជា បានថ្លែងថា ​ការប្រកាសផ្លូវការសម្តេចតេជោ​ លើការលើកលែងការធ្វើតេស្តPCR គ្មានការធ្វើ​ចត្តាឡីស័ក និងបើក VISA on Arrivalsនេះ នឹងជំរុញកកំណើនភ្ញៀវទេសចរអន្តរជាតិ​នៅក្នុង​តំបន់អាស៊ានមកទស្សនាកម្ពុជា​កាន់តែច្រើន​ ប៉ុន្តែសម្រាប់ភ្ញៀវអន្តរជាតិនៅក្រៅតំបន់ គឺយើង​មិនទាន់មានការរំពឹងខ្លាំងនោះ​ ដោយសារវិបត្តិសង្គ្រាមនៅរ៉ុស្ស៊ី ​និងអ៊ុយក្រែន ​នៅបន្តអូសបន្លាយ ដែលបានបានធ្វើអោយប្រេងសាំង ​និងតំលៃទំនិញពាក់ព័ន្ធនានាទៀត ​មានការឡើងថ្លៃ។

ឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ​ពន្យល់ថា គោលការណ៍​ថ្មីរបស់កម្ពុជានេះ​ គឺធ្វើអោយភ្ញៀវបរទេសដែលមកកម្ពុជា ​ទទួលបានការចំណេញច្រើន ពិសេសការ​ចំណេញពេលវេលា ​និងថវិកាលើការធ្វើVISA ​ស្នាក់នៅដើរទស្សនាកម្ពុជា។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើកឡើងថា ​ចំពោះការផ្តល់ទិដ្ឋាការនៅពេលមកដល់​ ឬ (Visa on Arrival) មន្រ្តីអន្តោប្រវេសន៍​គ្រប់ច្រកព្រំដែនគឺត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៧ ​ខែមីនា ឆ្នាំ២០២២តទៅ។ ក្នុងន័យនេះ ចំពោះអ្នកដំណើរដែលមិនបានស្នើសុំ​ទិដ្ឋាការ​ជាមុន ​មន្រ្តីនឹងពិនិត្យផ្តល់ជូននៅពេលមកដល់។

សូមបញ្ជាក់ថា ​គិតចាប់ពីថ្ងៃទី ១ មីនា ​ដល់ថ្ងៃទី១៦មីនា ២០២២ ​អ្នកដំណើរអន្តរជាតិ បានឆ្លងដែន​ចូលមកកម្ពុជា​តាមច្រកអាកាសយានដ្ឋានអន្តរជាតិ ​មានចំនួន ១៩,៣៧៦ នាក់ ជាមធ្យម​គឺមាន​ប្រមាណ ១២០០នាក់ក្នុង១ថ្ងៃ ​ហើយច្រកព្រំដែនគោក មានចំនួន ៧,៥០៨ នាក់ ជាមធ្យមគឺមានជាង ៤០០នាក់ក្នុង១ថ្ងៃ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm