ព្រះខ័នរាជស្វាយរៀង បន្ដឈ្នះបាត់ដំបង ១២-១ ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ

2026/02/12 11:10:39 pm        199

ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបាត់ដំបងយូណាយធីត យ៉ាងចាស់ដៃ ក្នុងជំនួបកាត់សេចក្ដីវគ្គ ១៦ក្រុមចុងក្រោយ ដោយលទ្ធផល ១២-១ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦។

ជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃពុធកន្លងទៅ ក៏មិនខុសកាលពីប្រកួតនៅទឹកដីបាត់ដំបងដែរ ដោយព្រះខ័នរាជស្វាយរៀង បានផ្ដោតកីឡាករមិនសូវមាននាទីលេងក្នុងលីគ ក៏ដូចជាកីឡាករយុវជនជាច្រើន ហើយប្រើកីឡាករបរទេសម្នាក់ប៉ុណ្ណោះ គឺ Tiago Alves ។

ក្រោយចាប់ផ្ដើមបាន ៣នាទី ខ្សែប្រយុទ្ធចំណូលថ្មី Tiago Alves ក៏រកបាន ១គ្រាប់ មុនមិត្តរួមក្រុមរកបាន ១១គ្រាប់ជាបន្ដបន្ទាប់ ពិសេសកីឡាករ ណរ៉ុង កក្កដា ដែលរកបាន ៥គ្រាប់ម្នាក់ឯង, កីឡាករ សុវណ្ណ ដូណា រកបាន ៤គ្រាប់ម្នាក់ឯង គ្រាដែល ២គ្រាប់ទៀត ធ្វើបានដោយកីឡាករ សឿត បារាំង និង ប្រាក់ មុន្នីឧត្តម។ តែយ៉ាងណាក្រុមឡើងមកពីថ្នាក់ខេត្តបាត់ដំបងយូណាយធីត ក៏រកបាន ១គ្រាប់ផងដែរ ដោយកីឡាករ តាំង ពិសី។

សរុបលទ្ធផលទាំង ២ជើង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបាត់ដំបងយូណាយធីត ១៧-៣ ដែលនាំឲ្យក្រុមជើងឯករងឆ្នាំចាស់ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ក្នុងជើងទី១ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm