ក្រុមសកម្មជននិយាយថា ចំនួនស្លាប់ក្នុងការបង្ក្រាបបាតុកម្មរបស់អ៊ីរ៉ង់ បានឈានដល់យ៉ាងតិច ៧.០០០នាក់

2026/02/12 11:11:54 pm        49

ក្រុមសកម្មជនបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) នេះថា ចំនួនអ្នកស្លាប់ក្នុងការបង្ក្រាបបាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីខែមុន បានកើនឡើងដល់យ៉ាងហោចណាស់ចំនួន ៧.០០២នាក់ ខណៈមនុស្សជាច្រើននាក់ទៀតត្រូវគេបារម្ភថាបានស្លាប់ ជាមួយនឹងការចាប់ខ្លួនយ៉ាងទូលំទូលាយ។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់តួលេខចុងក្រោយបំផុតនេះ ហើយទិន្នន័យរបស់ក្រុមសកម្មជនមួយនេះ មានភាពត្រឹមត្រូវក្នុងការរាប់ចំនួនអ្នកស្លាប់ អំឡុងភាពចលាចលជុំមុនៗនៅអ៊ីរ៉ង់ ដោយពឹងផ្អែកលើបណ្តាញសកម្មជននៅអ៊ីរ៉ង់ផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ការស្លាប់។ រដ្ឋាភិបាលអ៊ីរ៉ង់ បានផ្តល់ចំនួនអ្នកស្លាប់តែម្ដងគត់នៅថ្ងៃទី២១ ខែមករា ដោយនិយាយថា មនុស្សចំនួន ៣.១១៧ នាក់ត្រូវបានសម្លាប់ នៅក្នុងភាពវឹកវរ។

ការលេចឡើងយឺតៗនៃចំនួនអ្នកស្លាប់ក្នុងបាតុកម្ម បានបន្ថែមលើភាពតានតឹងដ៏ខ្ពស់រួចទៅហើយ ដែលអ៊ីរ៉ង់កំពុងប្រឈមមុខ ទាំងក្នុងនិងក្រៅប្រទេស ខណៈខ្លួនកំពុងព្យាយាមចរចាជាមួយសហរដ្ឋអាមេរិក លើកម្មវិធីនុយក្លេអ៊ែរ។ កិច្ចចរចាជុំទីពីរនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជួបដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបង្កើនការទាមទាររបស់ខ្លួនលើទីក្រុងតេអេរ៉ង់ នៅក្នុងការចរចាជុំថ្មីណាមួយ។

វត្តមានយោធាក្នុងតំបន់ក៏បន្តកើនឡើង ដោយសេចក្ដីរាយការណ៍បានឱ្យដឹងថា អាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ USS Abraham Lincoln ក្រុមនាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿងទៅកាន់មជ្ឈិមបូព៌ា និងបានបង្ហើបពីនាវាផ្ទុកយន្តហោះគ្រឿងទីពីរ ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ ឱ្យចុះកិច្ចព្រមព្រៀងមួយ ខណៈទីក្រុងវ៉ាស៊ីនតោន ក៏មានកម្លាំងប្រយុទ្ធដែលចាំបាច់នៅមជ្ឈិមបូព៌ា ដើម្បីវាយប្រហារសាធារណរដ្ឋអ៊ិស្លាមមួយនេះ ប្រសិនបើលោក Trump ជ្រើសរើសធ្វើដូច្នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm