ប្រទេសលីប៊ីដល់អាជ្ញាប័ណ្ណរុករកប្រេងដ៏កម្ររបស់ខ្លួន ដល់ក្រុមហ៊ុនបរទេស

2026/02/13 12:36:00 am        50

ប្រទេសលីប៊ី បានផ្តល់សិទ្ធិរុករកប្រេង និងឧស្ម័នថ្មីដល់ក្រុមហ៊ុនបរទេស ដោយមានគោលដៅកែលម្អវិស័យមួយនេះឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ ។

កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនសាជីវកម្មប្រេងជាតិលីប៊ី(NOC) បានប្រកាសលទ្ធផលជុំនៃការផ្តល់អាជ្ញាប័ណ្ណដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៧ ។ ក្រុមហ៊ុនឈ្នះអាជ្ញាប័ណ្ណទាំងនេះ គឺក្រុមហ៊ុនប្រេងខ្នាតយក្ស Chevron របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនថាមពលឯកជនធំបំផុតរបស់អាហ្រ្វិក គឺក្រុមហ៊ុននីហ្សេរីយ៉ា Aiteo ។

ក្រុមហ៊ុនដេញថ្លៃផ្សេងទៀតដែលបានឈ្នះអាជ្ញាប័ណ្ណដែលជាក្រុមហ៊ុនសម្ព័ន្ធសហជីពដែរនោះ រួមមានក្រុមហ៊ុន Repsol របស់អេស្ប៉ាញ ជាមួយក្រុមហ៊ុន British Petroleum ក្រុមហ៊ុន Eni North Africa ជាមួយក្រុមហ៊ុន QatarEnergy និងក្រុមហ៊ុន QatarEnergy ជាមួយក្រុមហ៊ុនហុងគ្រី MOLGrou និងក្រមហ៊ុន Turkiye Petrolleri ។

ការផ្តល់អាជ្ញាប័ណ្ណនេះជាសញ្ញាមួយបង្ហាញពីផលប្រយោជន៍ថ្មីមួយចំនួននៅក្នុងវិស័យប្រេងលីប៊ី ដែលក្រុមវិនិយោគិនមានការព្រួយបារម្ភជាយូរមកហើយ ក្រោយប្រទេសមួយនេះ ផ្ទុះសង្រ្គាមកាលពីឆ្នាំ ២០១១ ពេលផ្តួលរំលំមេដឹកនាំកាន់អំណាចយូរលោក Muammar Gaddafi ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ការឆ្លើយតបមានលក្ខណៈទាបជាងការរំពឹងទុក ។

លោក Hamish Kinnear គឺជាអ្នកវិភាគនៅក្រុមហ៊ុនពិគ្រោះយោបល់ហានិភ័យ Verisk Maplecroft ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា វាទំនងថា ភាពមិនប្រាកដប្រជាអូសបន្លាយពេល ជុំវិញបញ្ហានយោបាយ និងអសន្តិសុខរបស់លីប៊ី គឺជាកត្តានាំឲ្យមានការឆ្លើយតបកម្រិតទាបជាងការរំពឹងទុកបែបនេះ ។

សូមបញ្ជាក់ថា លីប៊ីនៅតែមានការបែងចែកផ្នែកនយោបាយ រវាងគូប្រជែងរដ្ឋបាលនៅតំបន់ភាគខាងកើត និងតំបន់ភាគខាងលិច ហើយជម្លោះបញ្ហាធនាគារកណ្តាល និងប្រាក់ចំណូលប្រេង តែងតែបង្អាក់ផលិតកម្មនៅតាមតំបន់ប្រេងសំខាន់ៗ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm