លោក លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតាថា ទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាកំពុងដកខ្លួនចេញពីសេណារីយ៉ូយោធាទាក់ទងនឹងទីក្រុងតេអេរ៉ង់។

ដោយត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តី លោក Larijani បាននិយាយថា៖«សហរដ្ឋអាមេរិកបានឈានទៅរកមាគ៌ាសមហេតុផលមួយដោយចូលរួមក្នុងការចរចា»។ លោកបានលើកឡើងថា៖៖«ទីក្រុងវ៉ាស៊ីនតោន បានសន្និដ្ឋានថា វិធីសាស្រ្តផ្សេងចំពោះអ៊ីរ៉ង់ ក្រៅពីជម្រើសយោធា ត្រូវតែត្រូវបានអនុវត្ត»។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជុំមួយទៀតលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នៅប្រទេសអូម៉ង់ នៅថ្ងៃទី ០៦ ខែកុម្ភៈ។ គណៈប្រតិភូរបស់ទីក្រុងតេអេរ៉ង់ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ហើយគណៈប្រតិភូអាមេរិកដឹកនាំដោយបេសកជនពិសេសរបស់ប្រធានាធិបតី លោក Steve Witkoff ។ សេតវិមានបានព្រមានពីមុនថា លទ្ធភាពនៃការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់កំពុងត្រូវបានពិចារណាយ៉ាងហ្មត់ចត់៕
