សហជីព និងកសិករឥណ្ឌាធ្វើកូដកម្មជំទាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នជាមួយអាមេរិក

2026/02/13 01:36:02 am        82

សម្ព័ន្ធសហជីពពាណិជ្ជកម្មសំខាន់ៗ និងក្រុមកសិករ នៅឥណ្ឌា បានធ្វើកូដកម្មទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កសិករ អាជីវកម្មខ្នាតតូច និងកម្មករ។

នៅក្នុងសភា សមាជិកសភាមកពីគណបក្សនយោបាយប្រឆាំង បានទាមទារឲ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបានរិះគន់នាយករដ្ឋមន្ត្រី លោក Narendra Modi ជាមួយនឹងពាក្យស្លោកថា «ជនចុះចាញ់ Narendra Modi ជនចុះញ៉ម Modi»។

កូដកម្មរយៈពេល ១ថ្ងៃនេះ បានរំខានដល់សេវាកម្មសាធារណៈ និងសកម្មភាពផលិតកម្មដោយផ្នែក ដោយបង្ហាញពីការប្រឆាំងនឹងរបៀបវារៈកំណែទម្រង់ដាក់ដោយលោក Modi ដែលជាមេដឹកនាំគណបក្សកំពុងកាន់អំណាច Bharatiya Janata (BJP) និងបានគូសបញ្ជាក់ពីហានិភ័យនយោបាយនៃការជំរុញគោលនយោបាយផ្តោតលើទីផ្សារ នៅមុនការបោះឆ្នោតដ៏សំខាន់តាមរដ្ឋ នាចុងឆ្នាំនេះ។

មេដឹកនាំសហជីពម្នាក់ បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន បើកឲ្យទីផ្សារឥណ្ឌាពេញដោយផលិតផលកសិកម្មដែលទទួលបានការឧបត្ថម្ភធន ជាអ្វីដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់កសិកររាប់លាននាក់។

រដ្ឋាភិបាលនៅទីក្រុងញូវដេលី បានការពារកតិកាសញ្ញាពាណិជ្ជកម្មបណ្តោះអាសន្ននេះថា ជាជំហានមួយឆ្ពោះទៅរកការពង្រីកការនាំចេញ ទាក់ទាញការវិនិយោគ និងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក។ ហើយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថ្មីៗនេះថា ផលប្រយោជន៍របស់កសិករ ក្នុងវិស័យកសិកម្ម និងផលិតផលទឹកដោះគោ ត្រូវបានការពារ។

ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកក្នុងខែនេះ បានប្រកាសថា ភាគីទាំង២ កំពុងខិតជិតដល់កតិកាសញ្ញាពាណិជ្ជកម្មជាផ្លូវការ ដោយចេញផ្សាយក្របខ័ណ្ឌបណ្តោះអាសន្នដែលនឹងទម្លាក់អត្រាពន្ធ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm