យោងតាមទិន្នន័យចុះបញ្ជីដែលត្រូវបានពិនិត្យមើលដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ហើយនិងបទសម្ភាសន៍ជាមួយមនុស្ស ៥នាក់ពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះ បានឲ្យដឹងថា រថយន្តរាប់ម៉ឺនគ្រឿង ត្រូវបាននាំចេញពីចិនទៅកាន់ប្រទេសរុស្ស៊ី ក្រោមគម្រោងទីផ្សារអន្តរការី ដើម្បីគេចវេះពីទណ្ឌកម្មរបស់រដ្ឋាភិបាលអាស៊ី និងលោកខាងលិច ហើយនិងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនរថយន្ត ដើម្បីចាកចេញពីទីផ្សាររុស្ស៊ី ។
ទណ្ឌកម្ម និងការសន្យារបស់ក្រុមហ៊ុន បានកើតមានឡើងជាការរឆ្លើយតបចំពោះការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ លើអ៊ុយក្រែន ។
បទសម្ភាសន៍ និងទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវរថយន្តរុស្ស៊ី Autostat បានឲ្យដឹងថា ពាណិជ្ជកម្មរីកលូតលាស់ដូចផ្សិតលើរថយន្តទាំងអស់នេះ ចាប់ពីរថយន្ត Toyota និងMazda រហូតដល់រថយន្តប្រណីតអាល្លឺម៉ង់ បន្តហូរចូលដោយអន្លើរ ឆ្លងកាត់បណ្តាញមិនផ្លូវការ ជំរុញឲ្យឈ្មួញរុស្ស៊ីបញ្ជាទិញវាតាមរយៈអន្តរការីចិន ។
យោងតាមទិន្នន័យ និងប្រភពបានឲ្យដឹងទៀតថា ភាគច្រើននៃរថយន្តគឺផលិតនៅចិន ជាទីដែលសាខាអន្តរជាតិជាច្រើន ផលិតរថយន្តជាមួយដៃគូក្នុងស្រុករបស់ខ្លួន ឬដឹកជញ្ជូនឆ្លងកាត់ទីនោះ ក្រោយផលិតនៅកន្លែងផ្សេង ។
ចំនួនរថយន្តកើនឡើង គឺរថយន្តមួយទឹក ០ km ដែលជារថយន្តថ្មីចុះបញ្ជីដោយឈ្មួញ ឬពាណិជ្ជករ ថាជារថយន្តលក់រួចនៅចិន និងចាត់ថ្នាក់ថាជារថយន្តមួយទឹក រួចនាំចេញរថយន្តទាំងអស់នេះ ៕