តុលាការកេនយ៉ាចោទប្រកាន់មេដឹកនាំសាសនា ពាក់ព័ន្ធនឹងការស្លាប់មនុស្សរាប់សិបនាក់

2026/02/13 03:55:11 am        35


មេដឹកនាំសាសនាកេនយ៉ាលោក Paul Mackenzie និងមនុស្ស ៧នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងនិកាយថ្ងៃវិនាស ត្រូវបានតុលាការ ធ្វើការចោទប្រកាន់ថ្មីកាលពីថ្ងៃពុធ ជុំវិញករណីស្លាប់មនុស្ស ៥២នាក់ ដែលសាកសពរបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងផ្នូររាក់ ស្ថិតនៅតំបន់ភាគឦសានប្រទេសកេនយ៉ា កាលពីឆ្នាំ ២០២៥ ។

លោក Mackenzie និងមនុស្សផ្សេងទៀត បានប្រឈមរួចទៅហើយការចោទប្រកាន់ រួមទាំងករណីឃាតកម្ម និងភេរវកម្ម ពាក់ព័ន្ធនឹងការស្លាប់របស់មនុស្សដែលសាកសពរបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងព្រៃ Shakahola ដែលស្ថិតនៅក្នុងចំណោមគ្រោះមហន្តរាយស្លាប់មនុស្សពាក់ព័ន្ធនឹងនិកាយសាសនាធំបំផុតរបស់ពិភពលោក នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ។

ក្រុមរដ្ឋអាជ្ញានិយាយថា លោក Mackenzie និងព្រះវិហារអន្តរជាតិដំណឹងថ្មីរបស់លោក បានរៀបចំពិធីសាសនា ដែលពួកគេបញ្ជាឲ្យបរិវារបង្អត់ខ្លួនឯង និងកូនៗរបស់ពួកគេរហូតដល់ស្លាប់ ដើម្បីបានឡើងទៅលើឋានសួគ៌ មុនពេលពិភពលោកត្រូវបញ្ចប់ ។ លោក Mackenzie បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ។

នៅឆ្នាំ ២០២៥ រយៈពេល ២ឆ្នាំ ក្រោយការស៊ើបអង្កេតចាប់ផ្តើម ក្រុមរដ្ឋអាជ្ញា និយាយថា សាកសពមនុស្សជាង ៤០០នាក់ ត្រូវបានរកឃើញនៅក្នុងព្រៃ Shakaholaដែលស្ថិតក្នុងស្រុក Kilifi នៅតំបន់ឆ្នេរភាគខាងកើតប្រទេសកេនយ៉ា ។

ក្រុមស៊ើបអង្កេតផ្តោតសំខាន់លើទីតាំងផ្នូរសង្ស័យ ហើយនៅខែសីហា ឆ្នាំ ២០២៥ សាកសពមនុស្ស ៥២នាក់ ត្រូវបានរកឃើញពីផ្នូររាក់ នៅក្នុង និងជុំវិញតំបន់ Kwa Binzaro ដែលស្ថិតនៅចម្ងាយប្រហែល ៣០គ.ម ពីព្រៃ Shakahola ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        2
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm