ប្រមុខការពារជាតិកម្ពុជា ស្នើអូស្រ្តាលីបន្តជួយបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជាបន្ថែមទៀត

2022/03/18 10:12:11 pm        883

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើដល់ភាគី អូស្រ្តាលី ឱ្យបន្តជួយបណ្តុះបណ្តាលផ្នែកធន់ធានមនុស្ស និងបច្ចេកទេសនានា ដល់កងទ័ពកម្ពុជាបន្ថែមទៀត ខណៈជំនួយខ្លះបានអាក់ខានមួយរយៈ ដោយសារការរីករាលដាលនូវមេរោគកូវីដ១៩។

នៅក្នុងកិច្ចជំនួបមួយជាមួយ លោក ប៉ាប្លូ កាង (Pablo KANG) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមីនានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់ភាគីអូស្ត្រាលីឱ្យ​បង្កើន​ផ្តល់​វគ្គបណ្តុះបណ្តាល​អាហារូបករណ៍​សម្រាប់ថ្នាក់មូលដ្ឋាន នៅតាមបណ្តាសាកល​វិទ្យាល័យនៅកម្ពុជា ដែលបានផ្អាកមួយរយៈពេលកន្លងមក ​និងទៅសិក្សានៅប្រទេសអូស្ត្រាលី។ បន្តរៀបចំកម្មវិធីក្រុមបាញ់កាំភ្លើងជើងគោក ​ដែលបានផ្អាកដោយសារបញ្ហាជំងឺកូវីដ-១៩។ ជួយគាំទ្រដល់ការពង្រឹងសមត្ថភាពនាយទាហាន ​សិក្ខាកាមកំពុងសិក្សានៅសាកលវិទ្យាល័យ​ការពារជាតិ ​ជួយគាំទ្រលើផ្នែកច្បាប់រដ្ឋបាល និងបច្ចេកទេសដល់មន្ត្រីអគ្គលេខាធិការដ្ឋាន​សន្តិសុខលម្ហសមុទ្រជាដើម។

សម្តេចពិជ័យសេនា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ​រវាងកងទ័ពកម្ពុជា​ និងអូស្រ្តាលី ​នាពេលកន្លងទៅផងដែរ ​ដែលនៅសាកលវិទ្យាល័យការពារជាតិកម្ពុជា អូស្រ្តាលី បាន​ជួយជួសជុល បន្ទប់បំពេញការងារ ​បណ្ណាល័យភាសាបរទេស ​បន្ទប់ទឹកសិក្ខាកាម សាងសង់​បន្ទប់​ប្រចាំការ និងសម្រាកថ្ងៃត្រង់យោធាចារ្យនារី​ ជួសជុលកន្លែងលេងកីឡាបាល់ទះ និងសាងសង់​ទីលាន​ ហ្វឹកហាត់ការងារបដិសណ្ឋារកិច្ច ជួយបង្កើនសមត្ថភាពផ្នែក​និយាយភាសាអង់គ្លេស​ថ្នាក់​អនុបណ្ឌិតផ្នែកអប់រំសិក្សាធិការជាដើម។

កងទ័ពអូស្ត្រាលី បានទទួលសិក្ខាកាមទៅសិក្សាបណ្ឌិតសភាយោធា​ ភាសាអង់គ្លេសកម្រិតខ្ពស់ មធ្យមអភិវឌ្ឍន៍​ភាសាអង់គ្លេស និង​កម្មវិធីអាហារូបករណ៍កិច្ច​សហប្រតិបត្តិការការពារជាតិ។ បានបណ្ដុះបណ្ដាលវគ្គថ្នាក់អនុបណ្ឌិតស្រាវជ្រាវ ​ស្តីពីសន្តិសុខលំហសមុទ្រ ជួយគាំទ្រ​ឧបករណ៍​សម្ភារៈសម្រាប់​ទីបញ្ជាការជួរមុខ ​នៃគណៈកម្មាធិការជាតិ​សន្តិសុខ​លម្ហសមុទ្រ។

សម្តេចពិជ័យសេនា ​បានអរគុណរដ្ឋាភិបាល ​និងក្រសួងការពារប្រទេសអូស្ត្រាលី ដែល​បាន​ពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ ចំណងមិត្តភាព​ជាមួយកម្ពុជា។ ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ២០២១ ទោះបីមានការ​រីករាលដាលជំងឺកូវីដ-១៩ ជាសកលយ៉ាងណាក្ដី ​ប៉ុន្តែរដ្ឋាភិបាល ក្រសួងការពារប្រទេសអូស្ត្រាលី ​នៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិ តាមរយៈការផ្ដល់សម្ភារៈ ​និងបរិក្ខារពេទ្យ ​គាំទ្រយុទ្ធនាការប្រយុទ្ធនឹងជំងឺកូដ-១៩ដល់​កងយោធពល​ខេមរភូមិន្ទ ការទស្សនកិច្ចនាវាយោធាអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយ​គាំទ្រដល់ការងាររៀបចំសៀវភៅ-សការ ពារជាតិ ឆ្នាំ២០២២-២០២៧ផងដែរ។

លោក ប៉ាប្លូ កាង (Pablo KANG) បានបញ្ជាក់ថា ​កងទ័ពប្រទេសទាំងពីរ​ នៅតែបន្តពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរឡើងថែមទៀត ​ដូចនឹងអ្វីដែលភាគីទាំងពីរ បានធ្វើរួមគ្នានាពេលកន្លងទៅយ៉ាងដូច្នោះដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm