កងទ័ពកម្ពុជា-វៀតណាមនឹងបន្តធ្វើលំហាត់សមយុទ្ធរួមគ្នាលើការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន

2022/03/18 10:32:58 pm        878

ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបរវាងសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ង្វៀង អ៊ឹង គឿង (NGUYEN TAN CUONG) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្តី ក្រសួងការពារប្រទេសវៀតណាម បានសន្យាថា នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ផ្នែកប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងសង្រ្គោះគ្រោះមហន្តរាយបន្តទៀត បន្ទាប់ពីមាន ការផ្អាកមួយរយៈដោយសារបញ្ហាកូវីដ១៩។

នៅក្នុងកិច្ចជំនួបនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះ​លទ្ធផល​អនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ និងបានដាក់ចេញផែនការកិច្ច​សហប្រតិបត្តិការ​ឆ្នាំ២០២២ ដោយប្តេជ្ញាចិត្តបន្តសហការរួមគ្នាយ៉ាង​ស្អិត​រមួត​ក្នុង​ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ​សំដៅលើកកម្ពស់ទំនាក់ទំនង​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ ដើម្បីពង្រឹង និង​ពង្រីកចំណងមិត្តភាព ​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យមានភាពរីកចម្រើន ដែលជា​កត្តា​គន្លឹះបម្រើ ​ឲ្យផលប្រយោជន៍ទៅវិញទៅមករបស់កងទ័ព ​និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ និងប្រទេសនៃប្រទេសទាំងពីរ​ក៏បានពិភាក្សា និងវាយតម្លៃ​ក្នុង​តំបន់ និងសកលលោក​មានការ​គំរាមកំហែង​ ពីជំងឺកូដ-១៩ ជា​សកលបន្តរាតត្បាត​ទូទាំង​ពិភពលោក​ និងពេលថ្មីៗនេះ ក៏មានសង្គ្រាមផ្ទុះឡើង​នៅទ្វីប​អឺរ៉ុប​រវាង​រុស្ស៊ី​ និងអ៊ុយក្រែន​ថែមទៀត​ផងដែរ។

នៅក្នុងកិច្ចជំនួបនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានស្នើក្រសួងការពារប្រទេសវៀតណាម បន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការការងារសម្រាប់​ឆ្នាំ២០២២នេះផងដែរ ដោយក្នុងនោះជំរុញ​ការ​បញ្ជូន​សិក្ខាកាមយោធាកម្ពុជា ​ទៅបណ្តុះបណ្តាលហ្វឹកហ្វឺន​នៅប្រទេសវៀតណាម និង​បង្កើនកិច្ច​សហប្រតិបត្តិការ​លើវិស័យព័ត៌មានវិទ្យា ​និងបណ្ដាញសន្តិសុខតាមរយៈបណ្ដុះបណ្ដាល​ហ្វឹកហាត់ នាយទាហាន​បច្ចេកទេស​ ដល់សិក្ខាកាមកម្ពុជា​ទៅសិក្សានៅប្រទេសវៀតណាម ​និងភាគីវៀតណាម​ចាត់​បញ្ជូន​យោធាចារ្យមកបង្ហាត់​នៅ​កម្ពុជាជាដើម។

សម្តេចពិជ័យ ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់ ពិសេស​គណៈប្រតិភូ​នាយ​ទាហានវ័យក្មេង​ កងទ័ពនាវី​ គណៈប្រតិភូ​សម្រាក​បំប៉ន​សុខភាព ​និងការ ពិនិត្យ​ព្យាបាល​ជំងឺ​នៅប្រទេសវៀតណាម,ពង្រឹងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងកងទ័ព​ជើងគោក នៃកង​យោធពល​ខេមរភូមិន្ទ ជាមួយបញ្ហាការដ្ឋានកងទ័ពការពារព្រំដែន ​ក្រសួងការពារប្រទេស វៀតណាម,​ពង្រឹងកិច្ច​សហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រទេសទាំងពីរ ​ដើម្បីគាំទ្រលំហាត់​សមយុទ្ធរួមគ្នា ស្ដីពីការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ​ការជួញដូរគ្រឿងញៀន និងការសង្គ្រោះគ្រោះ​មហន្តរាយ ​សម្រាប់កិច្ចការមនុស្សធម៌នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ចូលរួមទប់ស្កាត់ការទន្ទ្រានកាន់កាប់ដី​ នៅតាមតំបន់គ្មានកងកម្លាំងប្រដាប់​អាវុធ​ឈរជើង និង​ប្រជាជនរស់​នៅ​ និងការបង្កបង្កើនផលខុសច្បាប់​ នៅទឹកដីដែលបាន​បោះបង្គោល​សីមារួចផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        483
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        625

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm