សមាជិកសភាអាមេរិក បង្កើនសម្ពាធលើសភាកោះតៃវ៉ាន់ ឱ្យអនុម័តការចំណាយលើវិស័យការពារជាតិ

2026/02/13 07:02:35 pm        127

សមាជិកសភាអាមេរិកមួយក្រុម ចំនួន ៣៧រូប មកពីបក្សនយោបាយទាំងពីររបស់ទីក្រុងវ៉ាស៊ីនតោន បានសរសេរលិខិតទៅកាន់អ្នកនយោបាយជាន់ខ្ពស់កោះតៃវ៉ាន់ ដោយសម្តែងក្ដីបារម្ភអំពីការពន្យារពេលនៃសំណើចំណាយលើវិស័យការពារជាតិ ដោយលើកឡើងពី សម្ពាធកាន់តែខ្លាំងរបស់ប្រទេសចិន។

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te កាលពីឆ្នាំមុន បានស្នើថវិកាបន្ថែមចំនួន ៤០ ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ ដើម្បីទប់ទល់នឹងប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន។ ប៉ុន្តែបក្សប្រឆាំង ដែលមានសំឡេងភាគច្រើនក្នុងសភាតៃវ៉ាន់ បានបដិសេធមិនពិនិត្យសំណើនេះទេ ហើយជំនួសមកវិញ បានលើកសំណើផ្ទាល់ខ្លួនដែលមានតម្លៃថោកជាងនេះ ដែលផ្តល់មូលនិធិសម្រាប់ការទិញអាវុធអាមេរិកមួយចំនួនប៉ុណ្ណោះ។

លិខិតរបស់សមាជិកសភាអាមេរិកនោះ បានផ្ញើជូនប្រធានសភាកោះតៃវ៉ាន់ លោក Han Kuo-yu ដែលជាប្រធានគណបក្សប្រឆាំងគួមីនតាំង (KMT) ព្រមទាំងជូនដល់គណបក្សប្រជាជនតៃវ៉ាន់ (TPP) ក៏ដូចជាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាចរបស់កោះនេះ។ លិខិតនោះនិយាយថា អាមេរិកត្រូវតែដោះស្រាយបញ្ហាកកស្ទះដ៏ច្រើនសន្ធឹកសន្ធាប់នៃការដឹកជញ្ជូនអាវុធទៅឱ្យតៃវ៉ាន់ ប៉ុន្តែតៃវ៉ាន់ខ្លួនឯងផ្ទាល់ ក៏ត្រូវចាត់វិធានការផងដែរ។

សមាជិកសភាអាមេរិកមួយចំនួនផ្សេងទៀត ក៏បានសម្តែងក្ដីបារម្ភជាសាធារណៈអំពីថវិកាដែលជាប់គាំងនេះ។ ទាំងបក្ស KMT និងបក្ស TPP របស់កោះតៃវ៉ាន់ បាននិយាយថា ពួកគេគាំទ្រការចំណាយលើវិស័យការពារជាតិ ប៉ុន្តែនឹងមិនចុះហត្ថលេខាលើ «មូលប្បទានប័ត្រគ្មានសាច់ប្រាក់» នោះទេ ហើយថា ពួកគេមានកាតព្វកិច្ចត្រួតពិនិត្យយ៉ាងពេញលេញនូវសំណើថវិកាទាំងអស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm