ប្រធាន AVI ជឿជាក់ថា ប្រធានប្តូរវេនអាស៊ាននឹងបន្តបេសកកម្ម ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ

2026/02/13 08:11:39 pm        259

ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការជឿជាក់ថា ប្រទេសហ្វីលីពីន​ដែល​ជា​ប្រធាន​អាស៊ាន នឹងបន្តនូវសកម្មភាពរបស់ខ្លួន​យ៉ាងសកម្ម​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដើម្បីធានាឱ្យអាស៊ានក្លា​យទៅជាតំបន់​មួយមាន​សន្តិភាព ស្ថិរភាព សន្តិសុខ និងមានការអភិវឌ្ឍន៍។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា អាស៊ាន​នៅតែ​​ជា​តួអង្គដ៏សំខាន់មួយ ក្នុងការកៀរគរឱ្យមានការគាំទ្រជាលក្ខណៈតំបន់ និងអន្តរជាតិ​ពីព្រោះ​ប្រទេស​ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននឹងដើរតួនាទីយ៉ាងសកម្ម ហើយ​រឹតតែ​បន្ត​សកម្មភាពបេសកម្មបន្ទាប់ពីប្រធានអាស៊ានកាលពីអាណត្តិឆ្នាំ២០២៥ កន្លងទៅ ដែលមាន ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​បានដឹកនាំឱ្យមានការជជែក​ពិភាក្សាឈាន​ទៅ​ដល់​ការព្រមព្រៀងបទឈប់បាញ់គ្នាមួយចំនួន និងជួបពិភាក្សា​នៃក្រុមកិច្ចការ​ងារ​ព្រំដែន​កម្ពុជា​-ថៃ ជាបន្តបន្ទាប់។

លោកបណ្ឌិត បន្ថែមថា បើទោះបីជាយន្តការអាស៊ាននៅមានកម្រិតនៅមានកម្រិតខ្វះខាត ក៏​ប៉ុន្តែ​យន្តការ​អាស៊ាននៅតែជាយន្តការមួយដែលចាំបាច់ និងសំខាន់ហើយជាយន្តការ​គន្លឹះសម្រាប់​ដោះស្រាយ​ជម្លោះ​អន្តរជាតិ ជាពិសេស ជម្លោះព្រំដែនកម្ពុជា-ថៃ។ យន្តការអាស៊ាន ក៏នឹងជំរុញ​ឱ្យ​កម្ពុជា-ថៃ ងាកទៅរកការចរចាដោយសន្តិភាពផ្នែកទៅលើច្បាប់អន្តរជាតិ ដើម្បីធានា​នូវយុត្តិធម៌​ដល់​ប្រទេស​រៀងៗខ្លួន និងធានានូវសុខសន្តិភាព បញ្ជៀសឱ្យបានការប្រើ​ប្រាស់​ប្រដាប់​អាវុធដាក់​គ្នាឡើង​វិញ។

ប្រធាន AVI រូបនេះ ជឿថា ប្រធានធិបតី ហ្វីលីពិន Marcos Jr. ដែលជាប្រធានអាស៊ាន នឹងកៀរ​គរ​ឱ្យ​មានការគាំទ្រពីសហគមអន្តរជាតិ ពីព្រោះប្រទេសហ្វីលីពីន គឺជាប្រទេសមួយ​មានទំនាក់​ទំនង​ទូលំទូលាយ​ទាំងនៅក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងសកលលោក ហើយប្រធានធិបតី ហ្វីលីពីន​ក៏អាចនឹងជំរុញឱ្យមានគំនិតផ្តួចផ្តើមឬក៏ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ធ្វើ​យ៉ាងណាឱ្យការអនុវត្តបទឈប់បាញ់គ្នាមានប្រសិទ្ធភាព។

សូបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងធ្វើដំណើរទៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ដោយ​ចុះទៅពិនិត្យ កន្លែងមួយចំនួននៅតាមព្រំដែន ជួបជាមួយជនភៀសសឹកផងដែរ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm