មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ៖ ការបន្តបិទព្រំដែនដោយឯកតោភាគីរបស់ថៃ មិន​បង្កឱ្យ​កម្ពុជា​ខ្វះខាតស្បៀងនោះទេ

2026/02/13 08:31:47 pm        232

គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ ការ​បន្ត​បិទ​ព្រំដែន​ដោយ​ឯក​តោ​ភាគី​របស់​ថៃ មិនបង្ក​ឱ្យ​កម្ពុជាខ្វះខាតស្បៀងនោះទេ ជាពិសេសការបិទមិនឱ្យនាំចូលប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​ក៏កម្ពុជាអាចនាំចូលពីប្រទេសដទៃអាចផ្គត់ផ្គង់ទីផ្សារកម្ពុជាបានជាធម្មតា។ នេះ​បើ​តាម​ការបញ្ជាក់របស់មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់​កិច្ច​ប្រជុំ​បូកស​រុប​លទ្ធផល​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​គយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែ​កុម្ភៈ​នេះ ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋា​​នគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការបិទព្រំដែនផ្លូវគោកជាមួយប្រទេសថៃ គឺ​មិន​បាន​បង្ក​ផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញក្នុងប្រទេសកម្ពុជាទេ ជាការពិតទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កាន់កម្ពុជា បន្តមានការធ្លាក់ចុះខ្លាំង។

ទាក់ទងនឹងការលើកឡើងរបស់មហាជន ជុំវិញការបន្តមាននាំចូល​ផលិត​ផល​ថៃ​មក​​ទីផ្សារ​ប្រទេស​កម្ពុជា ​ឯកឧត្តមបណ្ឌិត គុណ ញឹម បានឱ្យដឹងថា ភាគច្រើននៃទំនិញទាំងនោះ គឺជា​ទំនិញ​ប្រភេទ​ឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿង​ចក្រ​កសិកម្ម ដូចជាត្រាក់ទ័រ និងម៉ាស៊ីនច្រូតជាដើម។ ព្រម​ទាំង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​ជា​ធាតុ​ចូលរ​បស់​ឧស្សាហកម្មធុនធំមួយចំនួន សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និង​ទំនិញ​មួយ​ចំនួន​ទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្មរបស់ក្រុមហ៊ុនដំឡើងរថយន្ត និង​ម៉ូតូ​មួយ​ចំ​នួន។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ទំនិញដែលនាំចូលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺ​មាន​ការ​ថយចុះប្រមាណ ៦០ ភាគរយ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែ​ឈើ បានធ្លាក់ចុះដល់សូន្យភាគរយដោយសារចលនាពហិការ បាន​ធ្វើ​ឱ្យ​ទំនិញ​ដែ​ល​នាំ​ចូល​មក​ហើយ ​លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយ​សារ​ហួសសុពលភាពប្រើប្រាស់។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ការ​ប្រមូលចំណូលពន្ធរបស់កម្ពុជា សម្រេចបានលើសផែនការគ្រោងទុក ដែលគិតជា​ទឹក​ប្រាក់​ចំនួន​សរុប ១២,៧៦១ ប៊ីលានរៀល (១២ ៧៦០ ៥០៥លានរៀល) ស្មើនឹងប្រមាណ ៣,១៨១​លាន​ដុល្លារ មានការកើនឡើងចំនួន ២១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ សម្រេច​បាន​ចំនួន​ ១០,៥៤២ ប៊ីលានរៀល (១០ ២៤៨ ៥៦៩លានរៀល) ស្មើនឹងប្រមាណ ២,៥៩០​លាន​ដុល្លារ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm