ក្រសួងជំរុញផ្សព្វផ្សាយផលិតផលខ្មែរក្នុវិស័យទេសចរណ៍ និងជំរុញការនាំចេញនៅនឹងកន្លែង

2026/02/13 09:22:10 pm        184

ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ចាប់ពីថ្ងៃនេះ ហើយរដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអំពាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បី​ជំរុញ​បង្កើនការផលិត ក៏ដូចជំរុញការនាំចេញនៅនឹងកន្លែងឲ្យកំណើនឡើងផងដែរ។

នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើក​ការតាំង​ពិព័រណ៍ទេសចរណ៍ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែល​មាន​ស្តង់ពិព័រណ៍ចំនួនជិត១២០ស្តង់ ដែលសុទ្ធតែបង្ហាញនូវទំនិញ និងសេវាកម្មកើតចេញពីស្នាដៃកូនទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងវិស័យទេសចរណ៍ ជំរុញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្គាល់ផលិតផលខ្មែរ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជំរុញបង្កើនការផលិត បង្កើនការនាំចេញនៅនឹងកន្លែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងឱកាសការងារនានាទៀត។

បណ្តាអាជីវកម្មក្នុងវិស័យទេសចរណ៍ បានអះអាងថា បណ្តាភ្ញៀវទេសចរអន្តរជាតិជាច្រើនសុទ្ធតែបង្ហាញការចាប់អារម្មណ៍ចង់មកទស្សនាម្តងទៀត នៅពេលគ្រប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ ទទួលបានបទពិសោធន៍ ការប្រើប្រាស់ផលិតផលខ្មែរ ស្គាល់រសជាតិម្ហូបអាហារខ្មែរ ផលិតផលទេសចរណ៍ខ្មែរ និងគោលដៅទេសចរណ៍ជាច្រើនទៀត។

សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យទេសចរណ៍ប្រចាំ២០២៥ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានរួមគ្នាផ្តោតការពិភាក្សាច្រើន លើបញ្ហាការធ្វើការទូតទេសចរណ៍ និងផ្សព្វផ្សាយម្ហូបអាហារខ្មែរ ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជំរុញអាជ្ញាធរមូលដ្ឋានតាមខេត្តរាជធានីរៀបចំផ្សព្វផ្សាយផលិតផលទេសចរណ៍ មុខម្ហូបបែបប្រពៃណីប្រចាំខេត្តរាជធានីនីមួយៗ ដើម្បីទាក់ទាញទេសចរទៅទស្សនាភ្លក់រសជាតិ លើកស្លាកប៉ាណូបង្ហាញគោលដៅទេសចរណ៍ល្អៗនៅក្នុងខេត្តរាជធានីខ្លួនឲ្យបានច្រើន៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm