លោក NETANYAHU និយាយថា លក្ខខណ្ឌអាចត្រូវបានកំណត់សម្រាប់កិច្ចព្រមព្រៀងល្អជាមួយអ៊ីរ៉ង់

2026/02/13 09:26:39 pm        126

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងល្អរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចត្រូវបានបង្កើតឡើង។

លោក បេនចាមីន បាននិយាយមុនពេលចាកចេញពីសហរដ្ឋអាមេរិកត្រឡប់មកអ៊ីស្រាអែលវិញថា៖      «លក្ខខណ្ឌដែលលោក ត្រាំ កំពុងបង្កើត រួមផ្សំជាមួយនឹងការពិតដែលថា ពួកគេត្រូវតែយល់ថា ពួកគេមានកំហុសឆ្គង នៅពេលចុងក្រោយដែលពួកគេមិនបានធ្វើកិច្ចព្រមព្រៀង អាចជាលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងដ៏ល្អមួយនោះ។

លោកបានបន្ថែមថា ក្នុងអំឡុងពេលពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិកកាលពីថ្ងៃពុធ លោក  «បានសម្តែងការសង្ស័យទូទៅអំពីលក្ខណៈនៃកិច្ចព្រមព្រៀងណាមួយជាមួយប្រទេសអ៊ីរ៉ង់»។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានកត់សម្គាល់ថា ប្រសិនបើកិច្ចព្រមព្រៀងមួយ ពិតជាត្រូវសម្រេចបាននោះ វាក៏ត្រូវតែរួមបញ្ចូលមីស៊ីលបាលីស្ទីក និងក្រុមតំណាងរបស់អ៊ីរ៉ង់ផងដែរ។

លោក ណេតាន់យ៉ាហ៊ូ បានទៅដល់សេតវិមាននាព្រឹកថ្ងៃពុធ ហើយបានចាកចេញដោយគ្មានសន្និសីទសារព័ត៌មាន ឬសេចក្តីថ្លែងការណ៍ណាមួយឡើយ។

កិច្ចប្រជុំនេះ ដែលជាជំនួបលើកទី៧ របស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិទី២ របស់លោក ត្រាំ ត្រូវបានគេរាយការណ៍ថា មានរយៈពេលប្រហែលបីម៉ោង។

មុនពេលកិច្ចប្រជុំនោះ លោក ណេតាន់យ៉ាហ៊ូ បានជួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ហើយបានចុះឈ្មោះជាសមាជិកនៃ«ក្រុមប្រឹក្សាសន្តិភាព» ជាផ្លូវការ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm