សិស្ស​បន្ត​សិក្សា​តាម​អន​ឡាញ​ដោយ​ភាព​អំណត់​ក្រោយ​ការ​ផ្អាក​សាលារៀន ​នៅ​រាជធានី​-​ខេត្ត​មួយ​ចំនួន

2021/04/27 09:59:58 am        269


ភ្នំពេញ ៖ ​បញ្ហា​ព្រឹត្តិការណ៍​សហគមន៍ ​ ២០​កុម្ភៈ ក៏បាន​ប៉ះពាល់​ដល់​វិស័យ​អប់រំ​មួយ​ផ្នែកធំ​ផងដែរ ជាក់ស្ដែង​មក​ទល់ពេលនេះ ​ក្រសួង​អប់រំ​ បាន​ផ្អាក​ដំណើរការ​សិក្សា​របស់​គ្រឹះស្ថាន​រដ្ឋ​ និង​ឯកជន ទូទាំង​រាជធានី​ភ្នំពេញ ​ខេត្តកណ្ដាល ​ខេត្តព្រៃវែង ​ខេត្តកោះកុង ​និង​គ្រឹះស្ថានសិក្សា​រដ្ឋ ​និង​ឯកជន នៅ​ក្រុងព្រះសីហនុ ​និង​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ​។ ​ចំពោះ​ការផ្អាក​ការសិក្សា​នា​ពេលនេះ សិស្ស​គឺ​ត្រូវ​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​សិក្សា​ពី​ចម្ងាយ ​ទោះបីជា​ការសិក្សា​ក្នុង​ទម្រង់​នេះ​មាន​បញ្ហា​មួយ​ចំនួន​យ៉ាងណាក្ដី​។


បច្ចុប្បន្ន​សិស្ស​ដែល​សិក្សា​នៅ​ទីតាំង​ដែល​ក្រសួង​អប់រំ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន ត្រូវ​បន្ត​ស្វ័យ​សិក្សា តាម​ប្រព័ន្ធ​អន​ឡាញ ​និង​សិក្សា​ពី​ចម្ងាយ ​ទោះបីជា​ការសិក្សា​ក្នុង​ទម្រង់​នេះ ​មាន​ជួប​បញ្ហា​មួយ​ចំនួន​ក្ដី​។ បញ្ហា​ដែល​សិស្ស​ជួបប្រទះ​នាពេលនេះ ​គឺ​មិន​ខុស​ពី​ពេលកន្លងមក​នោះទេ​។ វា​ជា​បញ្ហា​ប្រព័ន្ធ​អ៊ីនធឺណិត ​ការពិបាក​ផ្តោត​ដោយសារ​បរិស្ថាន​ជុំវិញ​មាន​ភាព​រំខាន​ខុស​ពី​បន្ទប់រៀន​ធម្មតា និង​ភាព​ពិបាក​ក្នុង​ការ​សួរ​សំណួរ​ក្នុង​កំឡុង​ម៉ោង​សិក្សា​ជាដើម​។ ​នេះ​ជា​អ្វីដែល​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន សេរីភាព​ ស្ថិតក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល​ បានលើកឡើង​។ ​ពួកគាត់​សង្ឃឹមថា ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ អាច​បិទ​បញ្ចប់​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​ នោះ​ពួកគាត់​នឹង​អាច​សិក្សា​បានជា​ធម្មតា​វិញ​។


គិត​មកទល់ពេលនេះ ក្រសួង​អប់រំ​មិន​ទាន់មាន​ការបញ្ជាក់​ពី​កាលបរិច្ឆេទ ដំណើរការ​សាលារៀន​នៅ​ទីតាំង ដែល​ត្រូវ​ផ្អាក​ទាំងអស់​វិញ​នោះទេ​។ តាម​ការលើកឡើង​រប​ស់ ​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​បញ្ជាក់ថា​ ចំពោះមុខ​នេះ​ ក្រសួង​អប់រំ បន្ត​តាមដាន ​វាយតម្លៃ​ស្ថានការណ៍​កូ​វីដ​-១៩ ដោយ​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ និង​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​រួមទាំង​គ្រប់ភាគី​ពាក់ព័ន្ធ​។ ​ឯកឧត្តម​ ថា ក្រសួង​អប់រំ​ក្នុងខណៈ​ពេលនេះ ក៏​មិនទាន់​ឈានដល់​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​ទូទាំងប្រទេស​នោះទេ​។


ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ ក្រសួង​អប់រំ អនុវត្ត​កម្មវិធីសិក្សា​បង្រួញ ​តាមរយ​:​ការអប់រំ​បែប​ចម្រុះ​គឺ សិស្ស​រៀន​ក្នុង​ថ្នាក់​ផង រៀន​ពី​ចម្ងាយ​ផង ធ្វើ​ស្វ័យ​សិក្សា​ផង ​អមដោយ​សន្លឹក​កិច្ចការ និង​មេរៀន​សង្ខេប​។ សម្រាប់​ការ​បង្រៀន​តាម​អន​ឡាញ ​និង​ការ​បង្រៀន​ពី​ចម្ងាយ​នេះ ក៏មាន​ការចាក់ផ្សាយ​ជាប្រចាំ​ថ្ងៃ​តាម​រយៈ ទ​ទក​២ App និង​App​ វិស័យ​ឯកជន ដែល​អាច​បន្ត​ឲ្យ​មានការ​រៀន និង​បង្រៀន​នៅ​ទីក្រុង និង​ជនបទ​ទូទាំង​២៥​ខេត្ត រាជធានី ទន្ទឹម​ការចូលរួម ​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​។ សិស្ស​ថ្នាក់​ទី​១២ ក៏​អាច​រៀន​សូត្រ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ក្រសួង​អប់រំ ​យុវជន និង​កីឡា​នូវ​មាតិកា អប់រំ ជា វីដេអូ មាន ចំនួន ១ ០០០ វីដេអូ លើ ៩ មុខវិជ្ជា រួមមាន ​គណិតវិទ្យា អក្សរសាស្ត្រ ខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌ ពលរដ្ឋ វិជ្ជា ​ផែនដីវិទ្យា ដែល ដកស្រង់ ចេញពី សៀវភៅ សិក្សា គោល ថ្នាក់ ទី ១២​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​រប​ស់ អ្នកនាំពាក្យ​ក្រសួង​អប់រំ​៕


​អត្ថបទ​៖ គឹម​ហុក


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        76
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm