លោក Trump ផ្អាកបម្រាមលើបច្ចេកវិទ្យារបស់ចិន នៅមុនកិច្ចប្រជុំកំពូលជាមួយលោក ស៊ី

2026/02/13 11:13:54 pm        81

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានផ្អាកវិធានការសន្តិសុខបច្ចេកវិទ្យាសំខាន់ៗមួយចំនួន ដែលមានគោលបំណងដាក់លើទីក្រុងប៉េកាំង មុនកិច្ចប្រជុំខែមេសា រវាងមេដឹកនាំនៃប្រទេសទាំង២។ ហើយប្រភពនានាបានប្រាប់ឲ្យដឹងថា វិធានការទាំងនោះ រួមមានបម្រាមលើប្រតិបត្តិការរបស់ក្រុមហ៊ុន China Telecom នៅសហរដ្ឋអាមេរិក និងការរឹតបន្តឹងលើការលក់ឧបករណ៍ចិន សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ បុគ្គល ៤រូប បានបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានផ្អាកផងដែរនូវការហាមឃាត់ ការលក់រ៉ោតទ័រ (Router) ក្នុងស្រុកដែលផលិតដោយក្រុមហ៊ុន TP-Link និងអាជីវកម្មអ៊ីនធឺណិត នៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន China Unicom និង China Mobile រួមជាមួយនឹងវិធានការមួយផ្សេងទៀត ដែលនឹងហាមឃាត់ការលក់រថយន្តដឹកទំនិញ និងរថយន្តក្រុងអគ្គិសនីរបស់ចិន នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការសម្រេចទាំងនោះ មិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកទេ។ ហើយប្រភពបានប្រាប់ថា ទាំងនេះគឺជាចំណាត់ការចុងក្រោយបង្អស់របស់រដ្ឋបាលលោក Trump ដើម្បីទប់ស្កាត់វិធានការរបស់រដ្ឋាភិបាលអាមេរិក ដែលអាចធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា បន្ទាប់ពីមានការផ្អាកជម្លោះពាណិជ្ជកម្មដែលសម្រេចបានដោយមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) និងលោក Trump កាលពីខែតុលាឆ្នាំមុន។ កិច្ចប្រជុំនោះ ក៏រួមបញ្ចូលទាំងការសន្យារបស់ចិន ក្នុងការពន្យារពេលការរឹតបន្តឹងការនាំចេញដ៏តឹងរ៉ឹងលើរ៉ែកម្រ ដែលជាមូលដ្ឋានគ្រឹះនៃការផលិតបច្ចេកវិទ្យាទូទាំងពិភពលោក។

សេតវិមាន និងក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់រដ្ឋចិន គឺ China Telecom, China Mobile និង China Unicom មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីវិធានការទាំងនេះ និងមូលហេតុដែលមានការផ្អាកបម្រាមទាំងនោះទេ។ លោក Trump គ្រោងទៅទស្សនកិច្ចទីក្រុងប៉េកាំង នៅខែមេសា ហើយបានអញ្ជើញលោក ស៊ី ឲ្យទៅទស្សនកិច្ចសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm