អ្នកជំនាញជាតិអន្តរជាតិ ចែករំលែកគន្លឹះលើវិស័យបច្ចេវិទ្យាឌីជីថល សម្រាប់ការពង្រីកខ្លូនរបស់សហគ្រិន

2026/02/13 11:27:17 pm        237

ភ្នំពេញ ៖ អ្នកជំនាញជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ និងការធ្វើ ធុរកិច្ច ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បី បង្កើតបរិយាកាសធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែខ្លាំងក្លា។ 

​អ្នកជំនាញជាតិនិងអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការចែករំលែកនូវចំណេះដឹងថ្មីៗ នៅក្នុងវេទិកា ជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ក្នុងភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ក្រោមការរៀបចំដោយសមាគមសហគ្រិនវីម៉ូ កម្ពុជា ខណៈដែលកម្ពុជាបាននិងកំពុងធ្វើបរិវត្តកម្មឌីជីថល នៃការចាប់យក និងការទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា ពី វិស័យបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការកសាងសង្គមស៊ីវិល័យ ក្រោមការច្បាមយកវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឈ្នាន់សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងមានទំនុកចិត្តខ្ពស់។

ជាក់ស្តែងការរៀបចំវេទិកាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងនោះវាគ្មិនល្បីៗនៅក្នុងស្រុក ជាពិសេស វាគ្មិនមកពីបប្រទេសសឹង្ហបុរី និងប្រទេសមីយ៉ានម៉ា បានធ្វើការចែករំលែកអំពីភាពជោគជ័យនិងបទពិសោធន៍ល្អៗ ព្រមទាំងបាន បង្ហាញអំពីគន្លឹះសម្រាប់ជាពុទ្ធិដល់សហគ្រិន ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការងារ អាជីវកម្ម ពាណិជ្ជកម្ម និងការ វិនិយោគ សម្រាប់ជាមូលដ្ឋានពង្រឹងនិងពង្រីកខ្សែច្រវាក់ផលិតកម្ម ពង្រីកការប្រកួតប្រជែង ក្រោមបរិយាកាសអំណោយផល នៅលើ ការធ្វើអាជីវកម្មរបស់ខ្លួន។

សូមបញ្ជក់ថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីកសាង សេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះការទទួលយក និងបរិវត្តកម្មឌីជីថលនូវគ្រប់តួអង្គទាំងរដ្ឋ និង វិស័យឯកជន ជំរុញសម្ទុះសេដ្ឋកិច្ចថ្មី ដើម្បីរួមចំណែកក្នុងការរក្សាម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឯកជនឱ្យកាន់តែរីកម្រើន ក្នុង គោលដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពនៃការបង្កើតចំណូល និងការងារគ្រប់វិស័យ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm