ប្រទេសជប៉ុនឃាត់ទូកនេសាទចិនទុក និងចាប់ខ្លួនកាពីតែន

2026/02/13 11:29:19 pm        65

នៅថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ អាជ្ញាធរ បានប្រាប់ឲ្យដឹងថា ប្រទេសជប៉ុនបានឃាត់ទូកនេសាទចិន ១គ្រឿង និងចាប់ខ្លួនប្រធានកាពីតែនរបស់ទុកនោះ ជាឧប្បត្តិហេតុមួយដែលអាចធ្វើឲ្យជម្លោះរវាងប្រទេសយក្សអាស៊ីទាំង២ កាន់តែខ្លាំងឡើងៗ។

ហេតុការណ៍ នាថ្ងៃព្រហស្បតិ៍ នៅភាគខាងត្បូងប្រទេសជប៉ុននេះ បានកើតឡើង ៣ខែបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានលើកឡើងថា ជប៉ុននឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើទីក្រុងប៉េកាំងព្យាយាមដណ្ដើមយកកោះតៃវ៉ាន់ដោយកម្លាំង។

ទីភ្នាក់ងារនេសាទជប៉ុន បានបញ្ជាក់ថា៖ «កាពីតែននាវា ត្រូវបានបញ្ជាឲ្យឈប់ ដើម្បីឲ្យអធិការកិច្ចនេសាទត្រួតពិនិត្យ ប៉ុន្តែនាវាមិនបានគោរពតាម ហើយបានព្យាយាមគេច»។ ទីភា្នក់ងារនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយហេតុនេះ កាពីតែននាវាត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនោះ»។

សេចក្តីថ្លែងការណ៍របស់ជប៉ុន បានឲ្យដឹងថា ទូកនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ចម្ងាយ ៨៩,៤ម៉ាយល៍ណត់ (១៦៦គីឡូម៉ែត្រ) នៅភាគនិរតីនៃកោះ Meshima ក្នុងប្រជុំកោះ Goto ដែលមិនមែនជាតំបន់មានជម្លោះឡើយ។

ចិនមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ នេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២២ ដែលទីភ្នាក់ងារនេសាទជប៉ុន បានឃាត់ទូកនេសាទចិន។ អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់ លោក Minoru Kihara បាននិយាយថា៖ «ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយនាវាបរទេស យើងនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងចូលរួមក្នុងវិធានការអនុវត្តច្បាប់»។

គួរបញ្ជាក់ថា ចិនមានជម្លោះទឹកដីជាច្រើនជាមួយជប៉ុន ហើយមានឧប្បត្តិហេតុម្តងហើយម្តងទៀត ជុំវិញកោះ Senkaku ដែលគេស្គាល់ថា ជាកោះ Diaoyu នៅក្នុងប្រទេសចិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm