តន្ត្រីករហ្កាហ្សាផ្តល់បរិយាកាសសប្បាយរីករាយដល់ក្មេងៗជាមួយឧបករណ៍ភ្លេងកែឆ្នៃរបស់លោក

2026/02/14 12:11:23 am        58

ក្នុងជំរំមានជនប៉ាឡេស្ទីនជម្លៀសខ្លួនរស់នៅ ស្ថិតក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា តន្រ្តីករ Hussam Qassem ដែលជាអ្នកវាយស្គរ បាននាំមកនូវបរិកាសសប្បាយរីករាយដល់ក្មេងៗ និងគ្រួសាររបស់ពួកគេ ជាមួយនឹងតន្រ្តីរបស់លោក ដោយរូបលោកវាយឧបករណ៍ភ្លេងធ្វើពីធុងទឹក គ្រឿងបន្លាស់កង់ និងថាសតែ ។

លោក Qassem និយាយថា លោកប្រើប្រាស់តន្រ្តីរបស់លោក ដើម្បីធ្វើឲ្យលែងមានអារម្មណ៍អវិជ្ជមាន និងសម្ពាធផ្លូវចិត្ត ដោយសារស្ថានភាពដែលរូបលោក និងមនុស្សដទៃទៀតកំពុងប្រឈម ក្រោយសង្រ្គាមរយៈពេល ២ឆ្នាំ ។

ក្មេងៗនាំគ្នាទះដៃ និងរាំ ពេលលោក Qassem លេងភ្លេង ។ លោក Bushra al Shafihi គឺជាជនប៉ាឡេស្ទីនមួយរូបមកទស្សនាការលេងភ្លេងនេះ និយាយថា តន្រ្តីផ្តល់បរិយាកាសសប្បាយរីករាយដល់ក្មេងៗ ពីព្រោះថា ពួកគេលែងឃើញមានការលេងភ្លេងបែបនេះ អស់កាលជាយូរមកហើយ ។

លោក Qassem និយាយថា តន្រ្តីគ្រាន់តែជាផ្នែកតូចមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់លោកប៉ុណ្ណោះ ពីព្រោះថា លោកត្រូវស្វែងរកទឹក តម្រង់ជួរនៅតាមផ្ទះបាយស៊ុប ដើម្បីផ្គត់ផ្គង់អាហារដល់គ្រួសាររបស់លោក ។

រាល់ពេលដែលលោកអង្គុយនៅពីក្រោយឧបករណ៍ភ្លេងកែឆ្នៃរបស់លោក ភ្លាមៗនោះ មនុស្សនៅក្នុងជំរំនាំគ្នាមកមើល ធ្វើឲ្យបរិយាកាសពោពេញដោយស្នាមញញឹម ។

ទេព្យកោសល្យរបស់លោក Qassem ក្នុងការធ្វើឧបករណ៍ភ្លេង មានជាយូរមកហើយ ។ លោកថា ឧបករណ៍ភ្លេងរបស់លោក ត្រូវបានបំផ្លាញ អំឡុងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm