មានអ្នកស្លាប់ ៣នាក់ និងជាច្រើននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្រោយព្យុះបក់បោកលើប្រទេសបារាំង និងអេស្ប៉ាញ

2026/02/14 01:31:20 am        64

នៅថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា មនុស្ស ៣នាក់យ៉ាងតិច បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ ទាក់ទងនឹងអាកាសធាតុ នៅប្រទេសបារាំង និងអេស្ប៉ាញ បន្ទាប់ពីព្យុះបានបោកបក់កាត់តំបន់នេះ ដោយកម្លាំងខ្យល់បក់ដ៏ខ្លាំងបានធ្វើឲ្យដើមឈើដួលរលំ បង្កជាទឹកជំនន់ជន់លិចផ្លូវ និងបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។

ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បានបង្ខំឲ្យលុបជើងហោះហើរ សេវារថភ្លើង និងស្រឡាង កាលពីថ្ងៃទី១២ ខែកុម្ភៈ និងបាននាំមកនូវភាពច្របូកច្របល់នៅតាមផ្លូវថ្នល់នានា នៅភាគខាងត្បូងនៃប្រទេសបារាំង ភាគខាងជើងអេស្ប៉ាញ ហើយនិងផ្នែកខ្លះរបស់ព័រទុយហ្គាល់។

មន្ត្រីអេស្ប៉ាញបានប្រាប់ថា ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីដំបូលឃ្លាំងឧស្សាហកម្មមួយ បានរលំបាក់សង្កត់លើរូបគេ ខណៈដែលមន្ត្រីបារាំងបានបញ្ជាក់នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា មនុស្សម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើជណ្ដើរក្នុងសួនច្បាររបស់ខ្លួន មួយថ្ងៃបន្ទាប់ពីអ្នកបើកបរឡានដឹកទំនិញម្នាក់ បានស្លាប់ដែរ នៅពេលដែលដើមឈើមួយដើមបានដួលចំលើកញ្ចក់រថយន្តខាងមុខរបស់គេ។

មនុស្សរាប់សិបនាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងអាកាសធាតុ នៅក្នុងប្រទេសអេស្ប៉ាញ ហើយស្ពានកាត់ជ្រលងភ្នំមួយ នៅព័រទុយហ្គាល់ បានបាក់រលំផ្នែកខ្លះដោយសារតែទឹកជំនន់។

ទីភ្នាក់ងារព្យាករអាកាសធាតុបារាំង បានឲ្យដឹងថា ព្យុះដែលមានឈ្មោះថា Nils មានកម្លាំងខ្លាំងណាស់ ហើយប្រតិបត្តករអគ្គិសនីរបស់បារាំង បានប្រាប់ថា ខ្លួនបានប្រមូលផ្តុំកម្មករប្រហែល ៣.០០០នាក់ ខណៈពេលដែលខ្លួនបានជួបការលំបាកក្នុងការភ្ជាប់បណ្តាញអគ្គិសនីឡើងវិញទៅកាន់គ្រួសារនានា៕

ទីភ្នាកងារព្យាករអាកាសធាតុ បានបន្ថែមថា ព្យុះនេះបានបក់បោកឆ្ពោះទៅទិសខាងកើតចេញឆ្ងាយពីដែនដីបារាំង កាលពីថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែតំបន់មួយចំនួននៅតែស្ថិតក្នុងការប្រុងប្រយ័ត្ន ចំពោះទឹកជំនន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm