ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

2022/03/19 02:33:08 am        733

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ រសៀលថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២នេះបានជួបពិភាក្សាការងារមួយចំនួនជាមួយឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ខណៈនៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។

នៅក្នុងកិច្ចជំនួបនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវការរួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន  តឹនគឿង ដែលបានមកបំពេញទស្សនកិច្ចនៅកងពលតូចលេខ៧០ ដោយដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ចំពោះទំនាក់ទំនងរវាងកងពលតូចលេខ៧០ជាមួយនិងក្រសួងការពារប្រទេសវៀតណាម។

ក្នុងនោះដែរឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកមេបញ្ជាការកងពល ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម បន្ទាប់ពីបានការតែងតាំងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯកបម្រុង បានបន្ថែមទៀតថាដោយសារឆ្នាំ២០២២នេះគឺជាខួបលើកទី៥៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងក៏ជាខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត លោកបានស្នើឱ្យកងទ័ពប្រទេសទាំងពីរត្រូវបន្តរួមការគ្នាឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ក៏បានលើកឡើងពីការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានដែលជាប្រការសំខាន់ ហើយដែលកងទ័ពប្រទេសទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការគ្នា ដូចដែលធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ៕ អត្ថបទ ៖ ​ ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm