តុលាការ សម្រេចថា បម្រាមរបស់អង់គ្លេស លើក្រុមគាំទ្រប៉ាឡេស្ទីន គឺខុសច្បាប់

2026/02/14 03:36:08 am        41


បម្រាមរបស់ចក្រភពអង់គ្លេសលើក្រុមយុទ្ធនាការគាំទ្រប៉ាឡេស្ទីន Palestine Action ដោយចាត់ជាអង្គការភេរវកម្ម ត្រូវបានតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍្រ សម្រេចថា គឺខុសច្បាប់ នៅថ្ងៃសុក្រ (ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦) តែការហាមឃាត់នេះ នឹងនៅតែមានដដែលជាបណ្តោះអាសន្ន ហើយរដ្ឋាភិបាលបានឲ្យដឹងថា ខ្លួននឹងប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ។

Palestine Action ត្រូវបានចាត់ទុកជាអង្គការខុសច្បាប់នៅក្នុងខែកក្កដាឆ្នាំមុន ដោយក្រុមនេះ បានចាត់វិធានការដោយផ្ទាល់កាន់តែខ្លាំងឡើងៗ លើក្រុមហ៊ុនការពារជាតិមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងប្រទេសអង់គ្លេស ដែលជារឿយៗទៅរារាំងនៅច្រកចូល ឬបាញ់ថ្នាំពណ៌ក្រហម។

ចក្រភពអង់គ្លេសបានអះអាងថា សកម្មភាពកើនឡើងជាលំដាប់របស់ក្រុមនេះ ស្មើនឹងភេរវកម្ម។ ការប្រព្រឹត្តិទាំងនោះ រួមមានការវាយឆ្មក់នៅឆ្នាំ២០២៤ លើក្រុមហ៊ុនការពារជាតិធំបំផុតរបស់អ៊ីស្រាអែល Elbit Systems ដែលរដ្ឋអាជ្ញាបានឲ្យដឹងថា សកម្មជនបានបង្កការខូចខាតប្រហែល ១លានផោន ហើយមន្ត្រីនគរបាលម្នាក់ត្រូវបានវាយដោយញញួរ។ ទង្វើទាំងនោះបានឈានដល់ចំណុចខ្លាំងបំផុត នៅពេលដែលមានការសម្រុកចូលមូលដ្ឋានទ័ពអាកាស Brize Norton របស់កងទ័ពអាកាសអង់គ្លេស កាលពីខែមិថុនា។

មេធាវីតំណាងឲ្យលោកស្រី Huda Ammori ដែលជាសហស្ថាបនិកចលនា Palestine Action ក្នុងឆ្នាំ២០២០ បានជំទាស់នៅឯសវនាការកាលពីឆ្នាំមុនថា ចំណាត់ការនេះ គឺជាការរឹតត្បិតយ៉ាងខ្លាំង ចំពោះសិទ្ធិតវ៉ា។ ដោយផ្តល់សេចក្តីសង្ខេបនៃសេចក្តីសម្រេចរបស់តុលាការ លោកស្រីចៅក្រម Victoria Sharp បានបញ្ជាក់ថា «Palestine Action គឺជាក្រុមមួយដែលលើកកម្ពស់បុព្វហេតុនយោបាយរបស់ខ្លួន តាមរយៈឧក្រិដ្ឋកម្ម និងការលើកទឹកចិត្តឲ្យមានឧក្រិដ្ឋកម្ម”។

ប៉ុន្តែតុលាការជាន់ខ្ពស់ បានសម្រេចថា ការហាមឃាត់នេះ គឺជាការជ្រៀតជ្រែកមិនសមាមាត្រនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំ។ យ៉ាងណាក្ដី ការហាមឃាត់នេះ នឹងនៅតែមានសុពលភាព រហូតដល់មានការប្តឹងឧទ្ធរណ៍ណាមួយ ដែលមានន័យថា ការបង្ហាញការគាំទ្រនៅតែជាបទល្មើសព្រហ្មទណ្ឌ ហើយការធ្វើជាសមាជិករបស់ក្រុមនេះមានទោសជាប់ពន្ធនាគារយូរបំផុត ១៤ឆ្នាំ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm