គណៈកម្មការជំរឿនមន្ត្រី នឹងបន្តចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រដោយផ្ទាល់នៅក្រសួង ស្ថាប័នទាំង៩ នាពេលខាងមុខ

2026/02/14 05:35:08 pm        294

បន្ទាប់ពីបានអនុវត្តការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅរចនាសម្ព័ន្ថក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ រួចមក គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយក្រសួង ស្ថាប័នទាំង៩ ដើម្បីពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាគណៈកម្មការជំរឿន តំណាងំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួងសាមីទាំង៩ ដែលត្រូវចុះជំរឿន។

ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការធ្វើវិភាគមុខងាររចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមក៏បានលើកឡើងបន្ថែមថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាឱ្យកាន់តែមានភាពច្បាស់លាស់នៃការបំពេញបែបបទ និងនីតិវិធីទាំងដំណាក់កាលមុនជំរឿន ដំណាក់កាលជំរឿន និងដំណាក់កាលក្រោយជំរឿននៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការការនីតិប្រតិបត្តិ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចការងារ និងជំហររបស់ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការឱ្យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការជំរុញវិធានការគន្លឹះទាំង៣ នេះ គឺគោរពតាមអភិក្រម ពិគ្រោះយោបល់គ្នាឱ្យបានច្រើន ស្វែងយល់អំពីលក្ខណៈពិសេសនៃតម្រូវការរបស់ក្រសួង ស្ថាប័ន ដែលមិនមែនក្រសួងមុខងារសាធារណៈ ដោយធ្វើការពិគ្រោះយោបល់រកចំណុចរួម។ "គោលដៅពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាការពង្រឹងសមត្ថភាព ក្នុងការកសាងរដ្ឋបាលសាធារណៈឱ្យរឹតតែប្រសើរឡើង ផ្អែកលើថ្នាលមានស្រាប់ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក និងឈាងទៅដល់ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនទៅដល់ប្រជាពលរដ្ឋ បង្កើននូវភាពធន ជាពិសេសបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ គោលដៅជំរឿនមន្ត្រី គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា ហើយគោលដៅជំរឿន មិនមែនត្រឹមតែជំរឿននោះទេ តែត្រូវផ្សារភ្ជាប់នូវគោលដៅចុងក្រោយ គឺបង្កើតសមត្ថភាពរបស់កម្ពុជាយើង ដែលត្រូវប្រឈមនឹងភាពមិនច្បាស់លាស់នៃស្ថានភាពខាងក្រៅ។" ឯកឧត្តមបានបន្ថែម។

សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មការជំរឿន នឹងរៀបចំសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្រសួងកិច្ចការនារី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទេសចរណ៍, ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អភិវឌ្ឍន៍ជនបទ, ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ធម្មការនិងសាសនា, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងសុខាភិបាល ជូនដល់ក្រសួង ស្ថាប័នគោលដៅទាំង៩៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        28
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm