អាល្លឺម៉ង់ និងបារាំង សម្លឹងមើលក្របខណ្ឌសន្តិសុខថ្មីរបស់អឺរ៉ុប ស្របពេលភាពមិនច្បាស់លាស់របស់អាមេរិក

2026/02/14 08:20:55 pm        222

លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) ថា ទីក្រុងប៊ែរឡាំង បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយបារាំង អំពីការទប់ស្កាត់នុយក្លេអ៊ែររបស់អឺរ៉ុប ហើយលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា ទ្វីបអឺរ៉ុបត្រូវតែក្លាយជាមហាអំណាចភូមិសាស្ត្រនយោបាយ ដោយសារតែការគំរាមកំហែងរបស់រុស្ស៊ីនឹងមិនរលាយបាត់នោះឡើយ ខណៈដែលសម្លឹងមើលក្របខណ្ឌសន្តិសុខថ្មី ស្របពេលទីក្រុងវ៉ាស៊ីនតោន បង្ហាញភាពមិនច្បាស់លាស់ចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនលើទ្វីបនេះ។

ថ្លែងនៅទីក្រុង Munich លោក Merz បាននិយាយថា អឺរ៉ុបត្រូវរឹងមាំកាន់តែខ្លាំង ដើម្បីកំណត់ទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិកឡើងវិញ ដោយព្រមានថា អាមេរិក មិនអាចធ្វើគ្រប់យ៉ាងតែម្នាក់ឯងបានទេ នៅពេលសណ្តាប់ធ្នាប់សកលពីមុន ដួលរលំ។ ក្រោយមក លោក Macron បានថ្លែងថា គឺដល់ពេលហើយដែលអឺរ៉ុបត្រូវតែមានភាពម៉ឺងម៉ាត់ជាងមុន និងត្រៀមលក្ខណៈដោយខ្លួនឯង ជាមួយនឹងស្ថាបត្យកម្មសន្តិសុខដ៏រឹងមាំជាងមុន។

សុន្ទរកថាទាំងនេះគូសបញ្ជាក់ថា មេដឹកនាំអឺរ៉ុបកំពុងសម្លឹងរកមើលផ្លូវឯករាជ្យកាន់តែខ្លាំងឡើង បន្ទាប់ពីរយៈពេលមួយឆ្នាំនៃភាពរកាំរកូសដែលមិនធ្លាប់មានពីមុនមក ក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ខណៈអឺរ៉ុប ក៏ខិតខំរក្សាសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ។ ក្រៅពីបញ្ហាទាំងនេះ អឺរ៉ុបកំពុងប្រឈមនូវរឿងរ៉ាវរាប់មិនអស់ ចាប់ពីអ្វីដែលខ្លួនហៅថា ការគំរាមកំហែងពីរុស្ស៊ី រួមទាំងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន រហូតដល់ការរង្គោះរង្គើយ៉ាងខ្លាំងក្នុងពាណិជ្ជកម្មពិភពលោក។

លោក Merz បាននិយាយថា «លោកបានចាប់ផ្តើមកិច្ចពិភាក្សាដោយសម្ងាត់ ជាមួយប្រធានាធិបតីបារាំង ស្តីពីការទប់ស្កាត់នុយក្លេអ៊ែររបស់អឺរ៉ុប ហើយអាល្លឺម៉ង់នឹងមិនអនុញ្ញាតឱ្យតំបន់សន្តិសុខផ្សេងៗគ្នាលេចឡើងនៅអឺរ៉ុបនោះទេ»។ បណ្តាប្រទេសនៅអឺរ៉ុប ពឹងផ្អែកយ៉ាងខ្លាំងជាយូរមកហើយលើអាមេរិក រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន សម្រាប់ការការពារ ប៉ុន្តែបានបង្កើនការចំណាយលើយោធា ដែលមួយផ្នែកគឺជាការឆ្លើយតបនឹងការរិះគន់ខ្លាំងៗពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm